បណ្តាញសង្គម

គ.ជ.ប៖ ថ្ងៃទី១២ ខែតុលា មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី១៨,៩០១នាក់, រយៈពេល១២ថ្ងៃ នៃយុទ្ធនាការនេះមានអ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ឲ្យដឹងថា សម្រាប់ថ្ងៃទី១២ ខែតុលា នៅទូទាំងប្រទេស មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ១៨,៩០១នាក់។

គ.ជ.ប បានបន្តថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានឈ្មោះប្រជាពលរដ្ឋ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតចំនួន ៧៦,៧៣៦នាក់។ ចំណែកប្រជាពលរដ្ឋ ដែលបានកែប្រែទិន្នន័យមានចំនួន ៥៩,៥៨៥នាក់ និងប្រជាពលរដ្ឋដែលបានផ្ទេរទីលំនៅចូលទៅឃុំ-សង្កាត់ថ្មី មានចំនួន ៥៣,៤៤៩នាក់។

បើតាមតារាងទិន្នន័យសរុបរបស់ គ.ជ.ប បានបង្ហាញថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១-១២ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង ៦៖០០ នាទីល្ងាច មានប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី នៅទូទាំងប្រទេសចំនួន ១៨៣,៧០៤នាក់៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News