បណ្តាញសង្គម

ពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្បៀង​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ទាយមានជ័យ​នៅ​ស្រុក​មង្គលបុរី​ជាង ១ ម៉ឺន​គ្រួសារ​

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជាង ១ម៉ឺនគ្រួសារក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមកម្មវិធីដែលបានព្រៀងទុក នៅថ្ងៃទី ២១ ខែតុលា វេលាម៉ោង៧:៣០នាទីព្រឹកសម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខនិងផ្តល់ស្បៀងជូនពលរដ្ឋរងគ្រោះគោលដៅទី ១ នៅក្នុងបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវាង)ក្នុងភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាពប្រមាណ ៥ ពាន់គ្រួសារ។

ខេត្តបន្ទាយមានជ័យជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលមាន ការជន់លិចដោយសារជំនន់ទឹកភ្លៀង ។

ដោយឡែកខេត្តបន្ទាយមានជ័យជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្រុង-ស្រុកចំនួន៦ របស់ខេត្តបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាៈ គ្រោះមហន្តរាយដោយធម្ម ជាតិគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ភ្លៀងបន្តធ្លាក់ក្នុងកម្រិតមធ្យមនិងទឹកហូរធ្លាក់តាមអូរព្រំដែនមកពីស្រុកបវេល ខេត្តបាត់ដំបង បង្កឲ្យកម្រិតកម្ពស់ទឹកស្ទឹងមង្គលបូរី-ស្ទឹងសិរីសោភ័ណហក់ឡើងលើកម្រិតប្រកាសប្រុងប្រយ័ត្នបណ្តាលឲ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

ផលប៉ះពាល់លើ៩ក្រុងស្រុក៦០ឃុំ/សង្កាត់បណ្តាលឲ្យលង់ទឹកស្លាប់១៦នាក់ (កុមារ៣ នាក់) បាត់ខ្លួន១នាក់ ប៉ះពាល់លំនៅសរុបចំនួន២៦.៧៥៣ខ្នង មនុស្សរាយ ១០៧.១៨៤នាក់ / ស្រី ៥៣.៦៧៦នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៤.២២២គ្រួសារ (មនុស្សរាយ ១៦.៥២០ នាក់ ស្រី៨.២៧៤នាក់)

លិចស្រែចំនួន ៦២.៣៣៤ហ.ត ដំឡូងមី ៩.៨៨០ហ.ត និងដំណាំរួមផ្សំ ៥៤៣ ហ.ត សាលារៀន ១៣៤សាលា

(ត្រូវផ្អាកការសិក្សាបណ្តោះអាសន្ន) មណ្ឌលសុខភាព ០៩កន្លែង វត្ត ៦០ សាលាឃុំ ៥ ផ្លូវ ៧៤១កន្លែង (ប្រវែង ៤៩២.៥៣៣ម៉ែត្រ) លិចអណ្តូងស្នប់ចំនួន៥៤កន្លែង និងរន្ទះបាញ់សត្វគោងាប់ ១ក្បាល ក្នុងនោះមាន៖

១. ក្រុងសិរីសោភ័ណ ប៉ះពាល់លំនៅដ្ឋានចំនួន ៣.៦១៣ខ្នង មនុស្សរាយ ១៥.១៩៣នាក់ / ស្រី ៧.៩១១នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ១.៤១១គ្រួសារ មនុស្សរាយ ៥.៨៨១នាក់ ស្រី ៣.២២៩នាក់)

លង់ទឹកស្លាប់ ៣នាក់ សាលារៀន ១៥ វត្ត ៨. លិចស្រូវ ២.២៥៩ហ.ត ដំឡូងមី ១ហ.ត ដំណាំរួមផ្សំ ៤ហ. អណ្តូងស្នប់ ចំនួន៣៥កន្លែង។ លិចផ្លូវ ៧៥កន្លែង ប្រវែង៥១,៩៤៧ម៉ែត្រ ។

២. ក្រុងប៉ោយប៉ែតប៉ះពាល់លំនៅដ្ឋានចំនួន ១.៦៩៧ខ្នង មនុស្សរាយ ៦.០៣៨នាក់ / ស្រី២.៦៦៧នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ១.១៤៧ គ្រួសារមនុស្សរាយ១២នៅស្រី១.៨៥៨ នាក់) លង់ទឹកស្លាប់១នាក់ សាលារៀន ៣ វត្ត ៦ លិចស្រូវ បត ដំឡូងមី ហ.ត ដំណាំរួមផ្សំ ៧ហ.ត លិចផ្លូវ ៦១កន្លែង ប្រវែង ២១.៨៥០ម៉ែត្រ ។

៣. ស្រុកអូរជ្រៅ ប៉ះពាល់លំនៅចំនួន ៩៦៩ខ្នង មនុស្សរាយ ៣.៨៧៨នាក់ / ស្រី ១.៩៨២ នាក់ ស្លាប់ ០១នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ១៦៦គ្រួសារ មនុស្សរាយ ៦៧៣នាក់ ស្រី ៣៣៤នាក់) សាលារៀន១វត្ត១ មណ្ឌលសុខភាព៣ សាលាឃុំ ដំឡូងមី ១០១ហ.ត លិចផ្លូវ ៥៥កន្លែង ប្រវែង ១៦.៩៧៥ម៉ែត្រ។ លិចស្រូវ ១.៩៣២ហ.ត។

៤. ស្រុកស្វាយចេក ប៉ះពាល់លំនៅដ្ឋានចំនួន ៥២៨ខ្នង មនុស្សរាយ ២.១៩៧នាក់ / ស្រី១.៣២០នាក់ ស្លាប់ ០២នាក់ លិចសា លារៀន ២០ មណ្ឌល សុខភាព២ វត្ត៥ លិចដំឡូងមី ៧៥៩ហត ដំណាំរួមផ្សំ ៣១ហ.ត ផ្លូវ ៤២កន្លែង ប្រវែង ៥.៨៣៥ម៉ែត្រ និងរន្ទះបាញ់សត្វគោ ងាប់ ០១ក្បាល។

៥. ស្រុកព្រះនេត្រព្រះ ប៉ះពាល់លំនៅដ្ឋានចំនួន ១០៥ខ្នង មនុស្សរាយ ៤៦០នាក់ / ស្រី ២២៥នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ៤គ្រួសារ មនុស្សរាយ ១៨នាក់ ស្រី ១៣នាក់ ០២នាក់ លិចស្រូវ ៨.១៥៥ហ.ត ដំឡូងមី ២៣៣ហ.ផ្លូវ ប្រវែង ២៦.៧៣២ម៉ែត្រ។

) សាលារៀន៦ លិចផ្លូវ ៣៦កន្លែង។

៦. ស្រុកថ្មពួក ប៉ះពាល់លំនៅដ្ឋានចំនួន ៤.២៣៦ខ្នងមនុស្សរាយ ១១.៧៥៦ នាក់ / ស្រី ៩.០៤៩នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ៩៦គ្រួសារ ១៣ វត្ត ៨ លិចស្រូវ ៥.២២៩ហត. ផ្លូវ១១៣កន្លែង ប្រវែង ៧.៧៦២ម៉ែត្រ។

) លង់ទឹកស្លាប់ ០២នាក់ សាលារៀន ដំឡូងមី ៧.៥០២ហ.ត ដំណាំរួមផ្សំ ២១ហ.ត ។

៧. ស្រុកមង្គលបូរី ប៉ះពាល់លំនៅដ្ឋានចំនួន ១១.៧៥៣ខ្នង មនុស្សរាយ ៥២.២២៨នាក់ / ស្រី២៥.៩៧៨នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ១.១៧៤ គ្រួសារ មនុស្សរាយ ៤.៧១៦នាក់ ស្រី ២.២៦៩នាក់) ស្លាប់ ៣នាក់ សាលា រៀន៥៦ វត្ត៣២ មណ្ឌលសុខភាព៤ សាលាឃុំ៤ លិចស្រូវ ៣៣.៦៧៦ហ.ត ដំឡូងមី ៣ហ.ត ដំណាំរួមផ្សំ ៩៨ហ.ត លិចផ្លូវ ២៧៣កន្លែង ប្រវែង ២៥១.០៧២ម៉ែត្រ និងលិចអណ្តូងស្នប់ ចំនួន១១កន្លែង។

៨.ស្រុកម៉ាឡៃ ប៉ះពាល់លំនៅដ្ឋានចំនួន ៣.៦៦៥ខ្នង មនុស្សរាយ ១៤.៧៦៧ នាក់ / ស្រី ៧.២៩៨ នាក់ (ជម្លៀសទៅទីទួលសុវត្ថិភាព ២២៤គ្រួសារ មនុស្សរាយ ១.០០៥នាក់ ស្រី ៥៧២នាក់) ស្លាប់ ២នាក់ សាលារៀន១៤ លិចស្រូវ ១០.៦៦៧ហ.ត ដំឡូងមី ១.១៨៦ហ.ត ដំណាំរួម ផ្សំ ៣៨២ហ.ត លិចផ្លូវ ៧៩កន្លែង ប្រវែង ៤៣.៨០០ម៉ែត្រ និង់លិចអណ្តូងស្នប់ ចំនួន០៦កន្លែង។

៩. ស្រុកភ្នំស្រុក ប៉ះពាល់លំនៅដ្ឋានចំនួន ១៨៧ខ្នង មនុស្សរាយ ៦៦៧នាក់ / ស្រី ១៦៦នាក់ សាលារៀន២ ស្រូវ ៣៥១ហ.ត លិចផ្លូវ២កន្លែង ប្រវែង ៤០ម៉ែត្រ និងលិចអណ្តូងស្នប់ ចំនួន ០១កន្លែង។

គិតត្រឹមថ្ងៃទី១៩ ខែតុលាជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៥នាក់, ធ្វើឱ្យប៉ះពាល់ប្រជា ពលរដ្ឋ ២២.១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣.៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម។

សម្រាប់ខេត្តបន្ទាយមានជ័យ មិនត្រឹមតែបានបញ្ជាដឹកនាំក្នុងប្រតិបត្តិការសង្គ្រោះនោះទេ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិការបស់សប្បុរសជនប្រមាណ ២០ ម៉ឺនដុល្លាររួចហើយ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទម្លាក់ ១០០ លានរៀលដើម្បីដោះស្រាយការលំបាកទាំងឡាយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា