បណ្តាញសង្គម

ក្រសួង​អប់រំ​នឹង​ផ្តល់​ប្រាក់ខែ​ជូន​គ្រូបង្រៀន​បំពេញភារៈកិច្ច​បន្ថែម​ក្នុង​ការ​បង្រៀន​បើក​សាលា​ដំណាក់កាល​ទី​២ សម័យ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នឹងផ្តល់ប្រាក់ខែជូនគ្រូបង្រៀនកិច្ចសន្យា និងគ្រូបង្រៀនក្របខណ្ឌ ដែលចាត់ឲ្យបំពេញភារៈកិច្ចបន្ថែមក្នុងការបង្រៀននៅពេលបើកដំណើរការបង្រៀននៅដំណាក់កាលទី២ នាសម័យកូវីដ១៩ ។

រប្រកាសរបស់ក្រសួង ខណៈដែលគ្រូបង្រៀនមួយចំនួនបានកំពុងទន្ទឹមរងចាំលទ្ធផលនៃបើកប្រាក់ខែនេះជាច្រើនខែមកហើយ មានសភាពស្ងាត់ជ្រងំ ខណៈគាត់បានខិតខំបង្រៀនកន្លងមកនេះ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជ និងកីឡា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានឯកភាពជាគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភតាមការកំណត់របស់រាជរដ្ឋាភិបាលជូនដល់គ្រួបង្លោកបន្តថា ក្រសួងក៏បានឯកភាពផ្តល់ប្រាក់ឧបត្ថម្ភជូនប្រាក់ដល់គ្រូបង្រៀនក្នុងក្របខណ្ឌដែលត្រូវបានតែតាំងឲ្យបំពេញភារៈកិច្ចបន្ថែម ចំពោះគ្រឹះស្ថានសិក្សាសាធារណៈណាដែលបានបើកដំណើរការឡើងវិញនូវដំណាក់កាលទី២ នៃឆ្នាំសិក្សា២០១៩-២០២០ ។

រៀនកិច្ចសន្យារយៈពេល៤ខែកន្លងមក ចាប់ពីថ្ងៃកញ្ញា ដល់ខែធ្នូ សម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានបញ្ជាក់ថា ៖«ចំពោះមុខនេះក្រសួងអប់រំយុវជន និងកីឡានឹងបន្តពិនិត្យលទ្ធផលភាពផ្តល់ប្រាក់ឧបត្ថម្ភជូនចំពោះគ្រូបង្រៀនជាប់កិច្ចសន្យាដែលកំពុងបង្រៀនទាំងអស់ផ្តល់ឡើងវិញប្រាក់កម្រៃចំពោះគ្រូបង្រៀនរៀនពីថ្នាក់ពីវេន គ្រូបង្រៀន ថ្នាក់គួប និងគ្រូបង្រៀនថ្ងៃព្រហស្បត្តិ៍ដែលបានបង្រៀនរហូតដល់បញ្ចប់ឆ្នាំសិក្សា២០១៩ -២០២០ផងដែរ ។

សូមជម្រាបថា ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងមុនឈានដល់បើកដំណើរការសាលារៀនឡើងវិញ ក្រសួងអប់រំ បែងចែកជា៣ ដំណាក់កាល គឺ ដំណាក់កាលទី១ សាលារៀន មានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀន មានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀន មានស្តង់ដាអប្បបរមា ។

ប៉ុន្តែមុនឈានដល់បើកសាលារៀនជាដំណាក់កាលនេះ ក្រសួងអប់រំយុវជននិងកីឡាបានសម្រេចប្រកាសបិទសាលារៀននៅទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០បន្ទាប់ ពីប្រកាសបិទសាលារដ្ឋ និងឯកជននៅក្រុងសៀមរាប នៅថ្ងៃទី៧ ខែមីនា ឆ្នា២០២០ ។

ការធ្វើបែបនេះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅដល់ក្នុងសហគមន៍៕

ដកស្រង់ពី៖ កោះសន្តិភាព