ព្រះវិហារៈ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោល ប្រើប្រាស់ដីក្រុងព្រះវិហារ សម្រាប់ចក្ខុវិស័យ២០៣៥ ។
នេះបើតាមប្រភពព័ត៌មានពី រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃនេះ។ ប្រភពដដែល បានបន្តថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ នៅសាលាខេត្តព្រះវិហារ ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប ។
ដកស្រង់ពី៖ រស្មីកម្ពុជា