បណ្តាញសង្គម

សមាគមស្បែកជើងកម្ពុជា បរិច្ចាគថវិកា ៣៤,៨០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ ឧកញ៉ា លី ខុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់សមាជិក សមាជិកាសមាគមស្បែកជើងកម្ពុជា ចំនួន ៣៤,៨០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ឧកញ៉ា លី ឃុនថៃ និងក្រុមគ្រួសារ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក៏បានបរិច្ចាគថវិកា ២ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕

ដកស្រង់ពី៖ Fresh News