បណ្តាញសង្គម

ចូលរួមអភិរក្សសត្វ​ស្លាបដ៏​កម្រ​មួយ​ប្រភេទគឺ​«ត្រ​យ៉ង​ចំ​កំក​ស​»

ខេត្តស្ទឹងត្រែង៖ សត្វស្លាបកម្រមួយប្រភេទដែលគេស្ទើរតែបាត់វត្តមានរបស់វានៅលើទឹកដីខេត្តស្ទឹងត្រែង ក៏ដូចជានៅក្នុងប្រទេសកម្ពុជាហើយ ត្រូវពលរដ្ឋភូមិកោះស្រឡាយបានចូលរួមអភិរក្សដើម្បីឲ្យពួកវាបានរស់រាន និងបន្តពូជតទៅជំនាន់ក្រោយៗទៀត ព្រោះសព្វថ្ងៃ គេសង្កេតឃើញវត្តមានរបស់វាស្ទើរតែផុតពូជអស់ទៅហើយនោះគឺ(សត្វត្រយ៉ងចំកំកស) ។

ក្នុងសកម្មភាពចុះអង្កេតមើល និងសម្រង់វត្តមានសត្វត្រយ៉ងចំកំកស គឺស្ថិតនៅភូមិស្មារកោះ ឃុំកោះស្រឡាយ ស្រុកសៀមបូក ។

ហើយកាលពីពេលថ្មីៗនេះ លោកឡេង ថុល ជំនួយការគម្រោងអភិរក្សសត្វត្មាតរបស់មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវ ចម្រុះហៅកាត់ថា (ACCB) ប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ឲ្យដឹងថា ខាងអង្គការរបស់លោកមានគោលដៅអភិរក្សសត្វត្មាត និងសត្វត្រយ៉ងចំកំកស ទិសដៅលើកោះស្រឡាយ ហើយជាសំខាន់ នោះ គឺផ្តោតទៅលើការអភិរក្សសត្វព្រៃ ជួយ សង្គ្រោះ និងស្តារនីតិសម្បទាសត្វព្រៃ ហើយគោលបំណងធំគឺសង្គ្រោះសត្វព្រៃទាំងឡាយណាដែលមានរបួស និងមានជម្ងឺ ។

លោក ឡេង ថុល រៀបរាប់បញ្ជាក់បន្ថែមទៀតថា កាលពីមុន គឺមិនមានពពួកសត្វ ត្រយ៉ងចំកំកសនោះទេ ហើយអ្វីដែលជាការទាក់ទាញឲ្យសត្វត្រយ៉ងចំកំកស មករកស៊ី និងមានវត្តមាននៅលើកោះនេះ ដោយសារតែ នៅលើទឹកដីក្នុងភូមិសាស្ត្រកោះស្រឡាយនេះ សម្បូរទៅដោយចំណីអាហារសម្រាប់ពួកវា ។

លោកថា មូលហេតុដែលអង្គការACCBអភិរក្ស ជាចម្បងទៅលើពពួកសត្វត្រយ៉ងចំកំកស ដោយសារចំនួនរបស់វា មានការធ្លាក់ចុះដល់ កម្រិតដែលត្រូវអភិរក្ស ហើយសត្វនេះ ក៏ត្រូវបានចាត់ចូលទៅជាពពួកសត្វដែលកម្រ និងមានសារៈសំខាន់ ។

លោកបន្តថានៅលើពិភព លោកយើងនេះ សត្វត្រយ៉ងចំកំកស ត្រូវគេសង្កេតឃើញថានៅមានចំនួនតិចតួចបំផុត បើប្រៀបធៀបទៅនិងសត្វកម្រដ៏ទៃទៀត ។

សមាជិកអង្គការរូបនេះ ក៏បានឲ្យដឹងទៀត ថាតាមការសង្កេតមើលអំពីសត្វត្រយ៉ង នៅប្រទេសកម្ពុជាយើងនេះ មាន៤ប្រភេទគឺៈសត្វត្រយ៉ងខ្លួនស ត្រយ៉ងយក្ស ត្រយ៉ងខ្លួនរលោងនិងត្រយ៉ងចំកំកសនេះតែម្តង។

ម្យ៉ាងវិញទៀត ហានីភ័យបំផុតចំពោះសុវត្ថិភាពសត្វត្រយ៉ងចង្កំកស គឺប្រឈមជាមួយនិងក្មេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលមានទម្លាប់បរបាញ់សត្វព្រៃ ដែលពួកគាត់ពុំទាន់ជ្រៀប អំពីការអភិរក្សសត្វប្រភេទកម្រនោះទេ។

ប៉ុន្តែបច្ចុប្បន្នប្រជាពល រដ្ឋមានការយល់ដឹងច្រើនក្នុងការមិនធ្វើឲ្យប៉ះ ពាល់ដល់ការរស់នៅរបស់សត្វ បន្ទាប់ពីមាន ការបញ្ជ្រៀបអំពីព័ត៌មានទាំងនេះ ។

ដូច្នេះហើ យ លោកសូមអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ដែលរស់នៅក្នុងភូមិសាស្ត្រនេះក្តី និងនៅខាងក្រៅភូមិសាស្ត្រក្តី បើកាលណា បានស្គាល់សត្វត្រយ៉ង ចំកំកសនេះហើយសូម ចូលរួមការពារ និងអភិរក្សទាំងអស់គ្នាដើម្បីឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ ព្រោះវាស្ថិត នៅក្នុងកម្រិតដែលត្រូវអភិរក្សហើយ ។

សូមបញ្ជាក់ថាប្រភេទសត្វត្រយ៉ងចំកំកស ដ៏កម្រនេះ វាអាចពងកូនម្តងចាប់ពី២ទៅ៤ពង ប៉ុន្តែតាមការសង្កេត និងស្រាវជ្រាវពីជំនាញ ឃើញថាកម្រពងដល់ចំនួន៤នោះទេ ភាគ ច្រើនគឺពងតែ២ប៉ុណ្ណោះក្នុង១រដូវ ៕

 ដកស្រង់ពី៖ កោះសន្តិភាព