បណ្តាញសង្គម

ក្រសួងបរិស្ថាន ធ្វើសន្និសីទព័ត៌មាន និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ របាយការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការរួម ចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។

របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ បានដាក់ជូនទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ការដាក់ជូននេះបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពី អាកាសធាតុ៕

 

ដកស្រង់ពី៖ Fresh News