បណ្តាញសង្គម

ទីតាំង​ចំនួន៤នៅ​ភ្នំពេញ ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ការ​វ៉ាក់សាំង​​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ ទីតាំងសំខាន់ៗចំនួន៤ត្រូវបានក្រសួងសុខាភិបាលរៀបចំឡើងសម្រាប់រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអភិបាលខេត្ត-រាជធានី ក៏ដូចជាអ្នកសារព័ត៌មានសម្រាប់ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយជំហានដំបូងរបស់ចិន ដែលបានដឹកមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ម្សិលមិញនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ០៨ ខែកុម្ភៈ និងចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឯសន្និសិទ្ធកាសែតកាលពីល្ងាចថ្ងៃទី ០៧ កុម្ភៈនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៃពិធីប្រគល់-ទទួលវ៉ាក់សាំង Sinopharm ពីរដ្ឋាភិបាលចិននោះ

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ១៩ សម្រាប់បងប្អូនឥស្សរជនជាន់ខ្ពស់និងអ្នកសារព័ត៌មានអាយុចាប់ពី ១៨ ឆ្នាំដល់ ៥៩ ឆ្នាំនៅទីតាំងសំខាន់ចំនួន ៤ កន្លែងនាថ្ងៃទី ១០ ខែកុម្ភៈ តាមរយៈយន្តការ «ការស្ម័គ្រចិត្ត» ។

ទីតាំងទាំង៤សម្រាប់ចាក់វ៉ាក់សាំង Sinopharm របស់ចិនគឺ៖

១- មន្ទីរពេទ្យកាល់ម៉ែត ៖ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិកាឆរ ឬមានឋានៈស្មើ

២- មន្ទីរពេទ្យព្រះអង្គឌួង ៖ សម្រាប់ឥស្សរជនជាអនុរដ្ឋលេខធិការ ឬមានឋានៈស្មើ

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជាធានី-ខេត្ត

៤- មន្ទីរពេទ្យកុមារជាតិ ៖ សម្រាប់អ្នកសារព័ត៌មាន សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយល់ព្រមឲ្យកូនប្រុសទាំង ៣នាក់ របស់សម្តេច រួមទាំងកូនប្រសារ និងកូនអ្នកធំៗទាំងអស់ ព្រមទាំងរដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ស៊ីណូ ហ្វាម មុនគេ។

ការធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់មហាជន ខណៈដែលសម្តេច និងរដ្ឋមន្ត្រីមួយចំនួន អាយុលើសពី ៥៩ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងរបស់ចិននេះបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យសម្តេច ទៀ បាញ់ រៀបចំឲ្យឧត្តមសេនីយ៍ អាយុ ក្រោម ៥៩ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ ។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយល់ព្រមឲ្យកូនប្រុសទាំង ៣នាក់ របស់សម្តេច រួមទាំងកូនប្រសារ និងកូនអ្នកធំៗទាំងអស់ ព្រមទាំងរដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ស៊ីណូ ហ្វាម មុនគេ។

ការធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់មហាជន ខណៈដែលសម្តេច និងរដ្ឋមន្ត្រីមួយចំនួន អាយុលើសពី ៥៩ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងរបស់ចិននេះបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យសម្តេច ទៀ បាញ់ រៀបចំឲ្យឧត្តមសេនីយ៍ អាយុ ក្រោម ៥៩ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ ។

ដកស្រង់ពី៖ កោះសន្តិភាព