បណ្តាញសង្គម

សម្តេច​តេ​ជោ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិន​អាច​ចាក់​វ៉ាក់សាំង​​កូ​វី​ដ​១៩​បាន​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន មិនអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានទេ ដោយសារលោកមានជំងឺអាលាក់ហ្ស៊ីស្បែក សូម្បីតែថ្នាំលាបសក់ ក៏មិនលាបបានផង ។

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមានការរៀបចំទីតាំងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចាក់វ៉ា់ក់សាំងការពារជំងឺកូវីដ១៩ ចំពោះកូនអ្នកធំៗ រួមទាំងរដ្ឋមន្ត្រីវ័យក្មេងៗមួយចំនួន ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីប្រទេសចិនចំនួន៦០ម៉ឺនដូស សម្តេចតេជោ បានលើកឡើងថា «ខ្ញុំយល់ស្របជាមួយនឹងការរៀបចំឲ្យមានការចាក់វ៉ាក់សាំងដោយប្រមូលកូនអ្នកធំៗមកចាក់ ។

ខ្ញុំមានកូនប្រុសបង្កើតបីនាក់និងកូនប្រសារពីរនាក់។ បើគាត់គ្រប់លក្ខខណ្ឌឲ្យគេទៅចាក់។

រដ្ឋមន្ត្រីដែលមានវ័យក្មេងមួយចំនួនដូចជា ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចំណែកឯកឧត្តមអូន ព័ន្ធមុនីរត្ន័មិនអាចចាក់បានទេ ដោយសារគាត់ធ្លាប់មានជំងឺ ហើយក្បាលគាត់សូម្បីលាបថ្នាំក៏អត់បានដែររលាក់ស៊ី»។

សម្តេចបញ្ជាក់ថា៖ «អីញ្ចឹងទេសរដ្ឋមន្ត្រីដែលមានអាយុក្រោម៥៩ឆ្នាំ ដូចជារដ្ឋមន្ត្រីហង់ ជូនណារ៉ុន រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី កើត រិទ្ធ អីញ្ចឹងទេ សូមអញ្ជើញរៀបចំឡើងវិញ ហើយត្រូវផ្សាយបន្តផ្ទាល់ ហើយរើសមេទាហានមួយចំនួន សម្តេចពិជ័យសេនា ទៀ បាញ់ យកមកចាក់នៅមន្ទីពេទ្យកាល់ម៉ែត ដើម្បីបង្ហាញនូវការទទួលខុសត្រូវរបស់យើង។

អីញ្ចឹងបើឪពុក មិនបានចាក់ កូនចាក់ជំនួស ដូច្នេះ សម្តេច ទៀ បាញ់ មានកូនជាចៅហ្វាយ ខេត្តត្រូវឲ្យមកចាក់»។ សម្តេចតេជោបានលើកឡើងទៀតថា ត្រូវប្រមូលកូនអ្នកធំៗមកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ឲ្យបានមុនគេ ។

សម្តេចក៏បានបន្តថា ថ្ងៃមុខកូនប្រុសពៅ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសុំចាក់ជាមួយសម្តេច ផងដែរ ។

ចំណែកហ៊ុន ម៉ាណែត កំពុងនៅទល់ ដែន។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានស្នើកុំមានការតបតជាមួយក្រុមប្រឆាំងដែល រិះគន់រដ្ឋាភិបាលពីក្រៅប្រទេសចំពោះការការទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យសោះ។

សម្តេចបញ្ជាក់ថា៖ «អីញ្ចឹងសូមអ្នកដែលគាំទ្ររាជរដ្ឋាភិបាលឈប់តមាត់ជាមួយក្រុមឆ្កែកាច យកល្អបំផុតកុំរំលឹកឈ្មោះនៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុក ដោយបែបមករួមគ្នាទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់រដ្ឋ ប្រឆាំងនិងអំពុករលួយ និងអំពើអសកម្មនានា នៅក្នុងសង្គមវិញ»។

សម្តេចបញ្ជាក់ទៀតថា៖ «គេត្រូវតោងយល់ចំណុចនេះថា បើឈប់និយាយហើយ ទោះបីជាតំណាងស្ថានទូត មកនិយាយខ្ញុំ ក៏ខ្ញុំមិនឆ្លើយតបដែរ គឺមិននិយាយជាមួយតែ ម្តង»។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកម្ពុជាទទួល បានជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៦០ម៉ឺនដូសពីប្រទេសចិន លើកដំបូង កាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១កន្លងមក ។

ដកស្រង់ពី៖ កោះះសន្តិភាព