បណ្តាញសង្គម

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកង រាជអាវុធហត្ថឆ្នាំ២០២១។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់

លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការ កងរាជអាវុធហត្ថរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យជាច្រើនរូបទៀត៕

ដកស្រង់ពី៖ Fresh News