បណ្តាញសង្គម

មក​ដឹង​ថា ​ឥស្សរជន​ដែល​បាន​ចាក់​វ៉ាក់​សាំង​កូ​វី​ដ ១៩ ព្រឹក​ថ្ងៃ​ទី ១០ កុម្ភៈ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវី១៩ សម្រាប់ប្រទេសកម្ពុជា សម្រាប់ជំហានដំបូង គឺការចាក់វ៉ាក់សាំងសម្រាប់ឥស្សរជន ថ្នាក់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ អនុរដ្ឋលេខធិការ ក៏ដូចជាឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជាធានី-ខេត្ត ជាដើម នៅទីតាំងចំនួន ៤ ដែលក្រសួងសុខាភិបាលបានរៀបចំ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ គេឃើញមានវត្តមានឥស្សរជនកំពូលជាច្រើនរូបដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៥៩ ឆ្នាំ បានបង្ហោះនូវរូបភាពព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ប្រកាសថា រូបលោកបានចាក់វ៉ាក់សាំង Sinopharm ដែលជាវ៉ាក់សាំងជំនួយពីរដ្ឋាភិបាលប្រទេសចិន ។

វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីគម្រូវីរុសដែលខ្សោយ និងដកចេញសារធាតុបង្កររោគ ដែលត្រូវចាក់ចូលក្នុងខ្លួន ដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងមេរោគ។

ខាងក្រោមនេះ គឺជាឈ្មោះឥស្សរជនដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ រូចនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ក្នុងនោះរួមមាន

៖ ១- ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ និងជាមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបានតម្លើងឋានៈជាប្រជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីកន្លងមកបានសរសេរលើហ្វេសប៊ុករបស់លោកថា «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ »។

២- កូនប្រុសទី២ របស់សម្តេចតជោ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល កំចាត់មីនកម្ពុជា

៣- កូនប្រុសទី៣ របស់សម្តេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា

៤- កូនប្រសារសម្តេចតេជោ លោក ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

៥ – លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩! យើងជឿជាក់លើវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បង្ការការឆ្លងកូវីដ-១៩ និងការពារអាយុជីវិត និងសុខុមាលភាពរបស់ពលរដ្ឋ។

សូមបងប្អូនបន្តចូលរួមជាមួយរដ្ឋាភិបាល ដើម្បីអាយុជីវិតន ិងសុខុមាលភាពរបស់យើងទាំងអស់គ្នា» ។

៦- លោក គួច ចំរើន និងភរិយា ក៏បានប្រកាសថា «យើងខ្ញុំ បានចាក់ វ៉ាក់សាំង COVID-19 លើកទី1 រួចហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។

៧- លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

៨ – ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក៏បានប្រកាសថា «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ Sinopham រួចហើយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត!

សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាល! រាជរដ្ឋាភិបាលសម្តេចតេជោ ជានិច្ចកាលនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ!» ។

៩- លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។

១០- ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

១១- ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

១២- លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

១៣- ឯកឧត្តម ១៤- ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

១៥- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

១៦- លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

ដកស្រង់ពី៖ កោះសន្តិភាព