បណ្តាញសង្គម

​ពេទ្យ ប៉ូលិស អង្គរក្ស ​បុគ្គលិក​មន្ត្រីរាជការ​… ត្រូវចាក់​វ៉ាក់សាំង​កូវីដ នៅថ្ងៃទី១១កុម្ភៈ

ភ្នំពេញ៖ ពេទ្យ ប៉ូលិស អង្គរក្ស សមាជិកព្រឹទ្ធសភា រដ្ឋសភា បុគ្គលិកមន្ត្រីរាជការនៅព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១១ ខែកុម្ភៈ នៅមន្ទីរពេទ្យរដ្ឋ ៤កន្លែង គឺនៅមន្ទីរពេទ្យមន្ទីរពេទ្យរដ្ឋ ទាំង ៤កន្លែងដដែល គឺនៅមន្ទីរពេទ្យកាល់ម៉ែត្រក់វ៉ាក់សាំងកូវីដ១៩ សូមអញ្ជើញទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបាកុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង និងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងសេចក្តីប្រកាស នៅយប់ថ្ងៃទី១០កុម្ភៈនេះ ក្រសួងសុខាភិបាល បានលើកឡើងបន្ថែមថា ឥស្សរជន និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សូមអញ្ជើញទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបាល បានជូនព័ត៌មាន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែក គ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ បុគ្គលិកមន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ូលិសនៅក្រសួងមហាផ្ទៃ

និងនៅរាជធានីភ្នំពេញ ក៏ត្រូវបានក្រសួងសុខាភិបាល អញ្ជើញឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ តាមទីកន្លែង ដូចខាងក្រោម៖ -ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

និងមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ សូមចាត់ចែងចាក់ជូនបុគ្គលិករបស់ខ្លួនឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងរៀងៗខ្លួន -មន្ទីរពេទ្យកុមារជាតិ សម្រាប់ក្រុមគ្រូពេទ្

យ នៅតាមមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ ដែលត្រូវចែកពេលគ្នាទៅចាក់ កុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យ។

-មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ -មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ -មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់កងកម្លាំងនគរបាលជាតិ នៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច ( ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ១៤ )។

ក្រសួងបន្តថា ឥស្សរជន និងអ្នកដែលបានចាក់ដូសទី១រួចហើយ សូមអញ្ជើញទៅចាក់ដូសលើកទី២ នៅតាមទីកន្លែង ដែលខ្លួនបានចាក់លើកទី១ ( ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២៨ មិនឲ្យលើសពីថ្ងៃទី២៨ គិតបន្ទាប់ពីថ្ងៃ ដែលបានចាក់លើកទី១ )។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា នឹងបន្តជូនដំណឹងដល់សាធារណជន អំពីក្រុមអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំផ្សេងៗទៀត ដែលនឹងសូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅពេលក្រោយៗទៀត។

សូមរម្លឹកថា នៅថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជា ទទួលបានជំនួយរបស់ចិន ៣០ម៉ឺនដូស ដែលជាចំណែករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០កុម្ភៈនេះ ត្រូវបានលោកជំទាវ

ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសនៅយប់ថ្ងៃទី១០កុម្ភៈថា មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុបចំនួន ៤២៥នាក់ ( ស្រី ១០៤នាក់ )។

ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន ៣៣៩នាក់ (ស្រី ៧៥នាក់)។ រីឯអ្នក ដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់ មានចំនួន ៨៦នាក់ (ស្រី ២៩នាក់ )៕

ដកស្រង់ពី៖ កោះសន្តិភាព