បណ្តាញសង្គម

អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​​លើកកម្ពស់​ជីវភាព​ពលរដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា

រាជធានីភ្នំពេញ ៖ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា (World Vision ) បានបង្ហាញពីឆន្ទៈ និងបំណងរបស់ខ្លួនក្នុងការជំរុញកំណើននៃវិស័យសេដ្ឋកិច្ចកម្ពុជា តាមរយៈអនុវត្តន៍គម្រោង វារីវប្បកម្មដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកក្នុងការផ្ដល់កម្ចីដល់កសិករ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈវិស័យពិភពលោក ប្រចាំកម្ពុជា បាន មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ កាលពី រសៀលថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២១ ឱ្យដឹងថា កម្ពុជា

គឺជាប្រទេសផលិតត្រីធំមួយលើពិភព លោក ហើយត្រីនេះដែរក៏ជាអាហារពេញនិយមមួយរបស់ប្រជាជនកម្ពុជាដោយក្នុងមួយ សប្ដាហ៍ ប្រជាជនកម្ពុជាបរិភោគត្រីយ៉ាងហោចក៏បី ឬបួនដងដែរ ដូច្នេះ ដើម្បីបំពេញតម្រូវ ការទៅតាមអ្នកប្រើប្រាស់ ទើបយើងត្រូវការពង្រីកវិស័យចិញ្ចឹមត្រី និងបានជួយដល់កសិករ នៅតាមបណ្ដាខេត្តមួយចំនួន ព្រមទាំងជួយលើកកម្ពស់ជីវភាពក៏ដូចជាលើកស្ទួយវិស័យ សេដ្ឋកិច្ចកម្ពុជាផងដែរ ។

លោកបន្តថា តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចជួយកសិករ ក្នុងការទទួលបានទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់ បង្កើនទិន្នផលវារីវប្បកម្មកាន់តែ ច្រើន ហើយកសិករនឹងទទួលបានចំណូលកើនឡើង ជីវភាពប្រសើរ និងជួយដល់សេដ្ឋកិច្ច កម្ពុជា ក្នុងវិបត្តិកូវីដ ១៩ ផងដែរ ។

លោក ជិម ហឺស៊ី ប្រធានគ្រប់គ្រងគម្រោងវារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ម នៅកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានខេត្តចំនួន ៦ កំពុងអនុវត្តន៍គម្រោងមួយ នេះ និងមានកសិករចំនួនជាង ៦០០នាក់

ដូច្នេះ កសិករទាំងនេះ គឺជាអតិថិជនអាទិភាពក្នុង ការទទួលបានកម្ចីដើម្បី អភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មនៅកម្ពុជា និងអាចជួយពួកគេ មានកម្រិតជីវភាពប្រសើរជាងមុនមួយកម្រិតទៀត ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានមាន ប្រសាសន៍ផងដែរថា ការបង្កើតភាពជាដៃគូជាមួយគម្រោងវារីវប្បកម្មសម្រាប់និរន្តរភាពពា ណិជ្ជកម្មនៅកម្ពុជា នឹងជួយលើកកម្ពស់វិស័យវារីវប្បកម្មនៅកម្ពុជាបានមួយកម្រិតទៀត ជួយ បង្កើនផលិតកម្មត្រីក្នុងស្រុក កាត់បន្ថយការនាំចូលត្រីពីខាងក្រៅប្រទេសផងដែរ ។

រាជរដ្ឋាភិ បាលកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះ ការអភិវឌ្ឍវិស័យមួយនេះដែរ ដោយបានទប់ស្កាត់ ការនាំចូលពីខាងក្រៅ ហើយជំរុញការផលិតក្នុងស្រុកជំនួសវិញ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានមានប្រ សាសន៍ផងដែរថា រដ្ឋាភិបាលពិតជារីករាយ និងសាទរចំពោះ រាល់គម្រោងអភិវឌ្ឍន៍ក្នុងវិស័យ កសិកម្មរបស់វិស័យឯកជនទាំងឡើយ ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិតសប្បាយរីករាយនៅពេលឃើញជីវភាពរបស់កសិករ ប្រជាពលរដ្ឋកម្ពុជា មានបានដោយ សារតែវិស័យកសិកម្ម ដែលជាការជោគជ័យមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទផងដែរ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យនិងយកចិត្តទុកដាក់ចំពោះកសិករ

ដែលធ្វើរបរក្នុងវិស័យវារីវប្បកម្ម ក៏ដូចជាវិស័យផ្សេងទៀត និងត្រូវជួយដល់កសិករទៅលើ បច្ចេកទេស ដើម្បីជំរុញការផលិតក្នុងស្រុកផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូលពីខាងក្រៅវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព