បណ្តាញសង្គម

នាយក​រដ្ឋមន្ត្រី ៖ ប៉ូ​លិ​ស​​បាន​ដោះ​លែង​មេ​ក្លោ​ង​នាំ​ពលករ​ចូល​ស្រុក​អាច​ដក​ឋានន្តរ​ស័ក ឬ​បណ្តេញ​ចេញពី​ជួរ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ ជុំវិញរឿងរ៉ាវដែលមានមន្ត្រីនគរបាលចាប់បានមេក្លោងនាំមនុស្សពីថៃចូលស្រុកខ្មែរហើយនោះបែរជាធ្វើការដោះលែងវិញ ដោយសម្តេចតេជោ បានព្រមានថា មន្ត្រីប៉ូលីសអាចនឹងត្រូវការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តង ។

នៅក្នុងសារសម្លេងរបស់សម្តេចតេជោ ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថាការ

«ដូចជាយប់មិញខ្ញុំបានបញ្ជាទៅកាន់ខេត្តបាត់ដំបង និងអគ្គស្នងការនគរបាលជាតិ អំពីព័ត៌មានទាក់ទិននឹងការ ចាប់បានពួកធ្វើសកម្មភាព ចាប់បាន ពួកអ្នកនាំផ្លូវហើយបែរជាដោះលែងទៅវិញ

ដែលអាចនាំទៅដល់ការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តង នូវមន្ត្រីនគរបាលណាដែលអនុវត្ត ខុសឆ្គង ទៅនឹងវិធានការទាំងឡាយដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស ហើយការរត់ពន្ធមនុស្សនេះគឺស្ថិតក្នុងការធ្ងន់ធ្ងរដែលវាអាចនាំទៅដល់មហន្តរាយ នៃសុខភាពសាធារណៈដោយសារជំងឺឆ្លង» ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំ សុំឲ្យចាប់ប្រមូលអ្នក ដែលជាប់ពាក់ព័ន្ធជាមួយនឹងការនាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តនូវការផន្ទាទោស» ឬក៏ណែនាំពួកគេយា់ងណានោះ ដើម្បីឲ្យពួកគេឈប់នាំមនុស្សឆ្លងដែន ។

សូមរម្លឹកថាសម្តេចតេជោ ហ៊ុន សែន ក្នុងសារជាសំឡេង នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក៏បានដាក់ចេញបទបញ្ជាសាជាថ្មី ទៅកាន់អភិបាលខេត្តនៅជាប់ព្រំដែនថៃទាំងអស់ ត្រូវតែរឹតបន្តឹងតាមព្រំដែនឲ្យបានម៉ឺងម៉ាត់ជាងមុន លើការឆ្លងដែនរបស់ពលករខ្មែរមកពីថៃ។

បទបញ្ជារបស់សម្តេចដូច្នេះ ដោយសារតែសម្តេច លើកឡើងថា មានពលករខ្មែរ មកពីថៃ ជាង ១០នាក់ បានធ្លាយចូលដល់ស្រុកកំណើត នៅខេត្តតាកែវ ហើយកំពុងធ្វើចត្តាឡីស័ក។ សម្តេចបានបញ្ជាក់ថា «ធ្វើដំណើរពីថៃ ធ្លាក់រហូតដល់តាកែវ! ហើយមកធ្វើចត្តាឡីស័កនៅនេះ!

អីចឹងបើថា ពួកហ្នឹងមានវិជ្ជមានកូវីដ១៩ វាមិនធ្លាយសហគមន៍ឆ្លងងាប់អន្តរធាន! អីចឹងសូមឲ្យយកចិត្តទុកដាក់ឡើងវិញ!

ឥឡូវ ដាក់បទបញ្ជាសាជាថ្មី ទៅតាមព្រំដែនកម្ពុជា-ថៃ! ធើឲ្យម៉ឹងម៉ាត់មែនទែនមើល! កម្លាំងយើងមានគ្រប់គ្រាន់!

ប៉ុន្តែហេតុអ្វីបានជាឲ្យធ្លាយមករបៀបនេះ? អីចឹងទេ វាមានផ្លូវកាត់កន្លែងណា? ហើយជាពិសេសគឺខាងតាកែវ សួរចម្លើយអាពួកហ្នឹងមើល! នរណានាំផ្លូវ? ដើម្បីយើងចាត់ការពួកអាមេក្លោងនាំផ្លូវហ្នឹងទៀត បាន បាន! បើមិនអីចឹង មិនបានទេ!

យើងឥឡូវ គឺថា ចាត់ការអាអ្នកនាំផ្លូវតែម្តង! ព្រោះអានេះ ចូលដល់ប៉ុន្មានដណ្តប់នាក់អីចឹង! អីចឹងមានអ្នកនាំផ្លូវហើយ! អីចឹងសូមឲ្យខាងតាកែវ សួរ សួរចម្លើយឲ្យបានច្បាស់! សួរសម្ភាសន៍ឲ្យបានច្បាស់!

យើងមិននេះទេ! ត្រូវធើ! លេងមកធ្វើចត្តាឡីស័កនៅតាកែវ ដោយឆ្លងកាត់តាំងពីព្រំដែនថៃ មកដល់តាកែវ! វាមិនងាប់អន្តរធានហើយ យ៉ាងនេះ!» ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវចុះស្រាវជ្រាវករណីនេះជាបន្ទាន់ ។

សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឯកឧត្ដម ងួន រតនៈ ឯកឧត្ដម នេត សាវឿន ខ្ញុំបានទទួលរបាយការណ៍ ទាក់ទិននឹងអាច្រកឡែម អាច្រកឡែមហ្នឹង គឺចេញចូល មានការចេញចូលទំនិញ

មានពលករចេញចូលហ្នឹង មានកិច្ចសហការគ្នា ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់នេះ ឥឡូវហ្នឹងខ្ញុំទទួលបានឯកសារ អំពីការស្រាវជ្រាវខ្លះ កន្លងទៅនេះ លោកស័ក្តិ៤ម្នាក់នេះ ស័ក្ដិ៥នេះ គឺដោះលែង មានរូបថតមួយចំនួន

នៅទីនេះ អញ្ជឹងស្រាវជ្រាវបន្ទាន់ ជាមួយនឹងកិច្ចការដែលបានកើតឡើង នៅក្នុងខែមករានេះ ចាប់បានពួកមេខ្យល់ហើយ គឺអត់ផ្ដន្ទាទោសទេ ទាហានអ្នកចាប់ ប៉ូលីសអ្នកដោះលែង អញ្ចឹងបើរឿងហ្នឹងជារឿងពិតចាំបាច់ត្រូវតែដាក់វិន័យ ឬក៏ផ្តន្ទាទោសអាមេប៉ូលីសហ្នឹងម៉ង»៕




ដកស្រង់ពី៖ កោះសន្តិភាព