បណ្តាញសង្គម

វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​! ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​ឆ្លង​ក្នុង​សហគមន៍

រាជធានីភ្នំពេញ ៖ ក្រោយកម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៥ ថ្មី ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ UK variant 20/501Y.V1, VvoC 202012/01 និង B.1.1.7) ក្នុងចំណោមអ្នកដំណើរជាជនជាតិបរទេសចូលមកកម្ពុជាចំនួន៣ ដែលក្នុងនោះ គឺមានជនជាតិឥណ្ឌាចំនួន២ រូប និងស្ត្រីជនជាតិចិនមួយរូបនោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានក្រើនរម្លឹកប្រជាពលរដ្ឋខ្មែរជាថ្មីម្តងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ។ រ

ដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា «ក្រសួងឲ្យបងប្អូនប្រជាពលរដ្ឋ កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំធ្វេសប្រហែសឱ្យសោះ និងមិនត្រូវមើលរំលងពីលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មីទាំងនេះមកក្នុងសហគមន៍កម្ពុជាយើងនោះឡើយ» ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា «ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើង ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសក្ខវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ

ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកំសាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជា រឿយៗឡើយ» ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការក្រើនរំលឹកសារជាថ្មីម្តងទៀត ជូន ដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ កំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា ។

លោកម៉ម ប៊ុនហេង បានថ្លែងថា «ដូច្នេះ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា

និងភាពធ្ងន់ធ្ងរនៃជំងឺនេះអាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ»។

ក្រសួងក៏សង្កត់ធ្ងន់ថាសូមបុគ្គលគ្រប់រូប ចងចាំ និងចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវ បន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការណ៍ បីកុំ និង បីការពារ ។

ដែលមានដូចខាងក្រោម៖ ត្រូវអនុវត្ត វិធានការ ៣ការពារ ជាប់ជាប្រចាំ៖

១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី ២០ដង ក្នុងមួយថ្ងៃ។

២. ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាស់ជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសម្រាមបិទជិតត្រឹមត្រូវ។

៣. ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។ ត្រូវអនុវត្ត វិធានការ ៣កុំ៖

១. កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក (Avoid crowded places)។

២. កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក (Avoid close settings)។

៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម (Avoid close contacts) និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះ ឡើងទៅ (Social and individual distancing)។

អាជ្ញាធរថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត ស្រុក ក្រុង ខ័ណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ) ត្រូវចាត់តាំងកម្លាំងមាន សមត្ថកិច្ចគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារនៅតាមតំបន់របស់ខ្លួន ជាពិសេសនៅ តាមទីផ្សារ

រមណីយដ្ឋាន ភោជនីយដ្ឋាន ទីកន្លែងសាធារណៈនានា ឲ្យបានហ្មត់ចត់ដើម្បីជៀសផុតពីការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍យើង និងត្រូវយកចិត្តទុកដាក់ពង្រឹងការងារធ្វើចត្តាឡីស័កកុំឱ្យមានរបូតចេញពី សមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ។

រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្តទុកដាក់ខ្ពស់លើការវិវត្តនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរនៃវីរុសកូវីដ-១៩ ដែល បានបំប្លែងខ្លួនថ្មី (new variant) ដែលអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានរកឃើញជាបណ្តើរៗ

និងដែលបានលើកឡើង រួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវ ហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុង មានការរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស នៅក្នុងតំបន់ និងនៅលើសកលលោកយើងនេះ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៥ខែ កុម្ភៈបានលើកឡើងថា តាមព័ត៌មាន ទទួលបានពីអង្គការសុខភាពព៌ភពលោកប្រចាំនៅកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានការរាយការណ៍ពី ករណីឆ្លងវីរុសក្ខវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) ប្រមាណជា

៨០ប្រទេសហើយនៅលើសកលលោក នេះ ហើយមានប្រមាណជាជាង ៣០០ករណី រកឃើញនៅក្នុងបណ្តាប្រទេសជាង ១០ប្រទេសនៅក្នុងតំបន់ប៉ាស៊ី ហ្វិកខាងលិច ត្រូវបានរកឃើញមានវត្តមានវីរុសក្ខវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) និងចំនួន ៨ ប្រទេស/

កន្លែងដែលបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ដែលបានបំប្លែងខ្លួនថ្មី(501Y.V2)ដែលនៅក្នុងចំណោមប្រទេសទាំងនេះក៏មានប្រទេសក្នុងតំបន់អាស៊ាន នុងនៅជិតខាងកម្ពុជាដែរ។

ប្រភពបន្ថែមថាប្រមាណជាលើសពី៤០ប្រទេសនិង ទីតាំងនៅលើពិភពលោកបានរាយការណ៍ពីការឃើញករណីឆ្លងប្រភេទ501Y.V2 variant ដែលនៅក្នុងនេះ មានចំនួនប្រមាណជា ៨ប្រទេស នៅតំបន់ប៉ាស៊ីហ្វិកខាងលិច បានរកឃើញ លើសពី ៧០ករណីហើយ។

ដោយឡែក នៅលើសកលលោក ប្រមាណជាលើសពី ១០ប្រទេស/ទីតាំងហើយដែរ ដែលបានរកឃើញករណីឆ្លងប្រភេទ P.1 variant ដែលក្នុងចំណោមនេះ នៅតំបន់ប៉ាស៊ីហ្វិកខាងលិច មានរបាយ ការណ៍លើសពី

២ករណីឆ្លងវីរុសប្រភេទថ្មីនេះ ពីប្រទេសចំនួន ២ ផងដែរ(ដែលគេមិនបានបញ្ចេញឈ្មោះ ប្រទេសទាំងនេះឡើយ ដោយហេតុផល កំពុងស្រាវជ្រាវបន្តទៀត) ៕

ដកស្រង់ពី៖ កោះសន្តិភាព