បណ្តាញសង្គម

រដ្ឋាភិបាល​ប្រកាស​បន្ទាន់​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ

រាជជានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសបន្ទាន់ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។

នេះបើតាមក្រសួងផែនការ ។រាជជានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានប្រកាសបន្ទាន់ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។ នេះបើតាមក្រសួងផែនការ ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងផែនការ នៅថ្ងៃទី៩ មីនា ស្តីពីវិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំថា យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ និងស្របតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ ទ្រង់ទ្រាយធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងផែនការ សូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាពចំណុះក្រសួងផែនការ ព្រមទាំងមន្ទីរផែនការ រាជធានីខេត្តទាំងអស់ត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំនួន១សប្តាហ៍នូវបេសកកម្ម,កិច្ចប្រជុំ, សិក្ខាសាលា, វគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយរហូតដល់មានបទបញ្ជាជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

អង្គភាពនីមួយៗ អាចរៀបចំជំនួសមកវិញតាមប្រព័ន្ធអនឡាញ (នៅផ្ទះ) ។ អង្គភាពទាំងអស់ត្រូវរក្សាទុក តែមន្ត្រីយ៉ាងច្រើនបំផុតចំនួន១០ភាគរយប៉ុណ្ណោះដែលមានភារកិច្ចចាំបាច់មកធ្វើការនៅទីស្តីការក្រសួង ក្រៅពីនោះអនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការនៅផ្ទះតាមប្រព័ន្ធអនឡាញ ។

រឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់ក្រសួង ច្រកទ្វារចូលខាងមុខក្រសួងត្រូវទាំងស្រុង ដោយត្រូវចេញ ឬចូលតាមច្រកទ្វារខាងក្រោយក្រសួងដោយត្រូវតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានភារកិច្ចមកបំពេញការងារនៅទីស្តីការក្រសួង

ត្រូវតែចូលរួមពិនិត្យវាស់កម្ដៅ លាងសំអាតដៃនឹងអាល់កុល និងស្តេន QR Code ទប់ស្កាត់កូវីដ-១៩(Stop Covid-19) នៅច្រកទ្វារចេញខាងក្រោយ ប្រសិនបើមិនគោរពតាមគោលការណ៍ទាំង៣នេះពុំអនុញ្ញាតឱ្យចូលក្នុងទីស្តីការក្រសួងឡើយ ។

ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ« ៣ ការពារ និង៣កុំ » តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងថាត្រូវអនុវត្ត «វិធានការគម្លាតសុវត្ថិភាពសង្គម និងកម្លាតសុវត្ថិភាពបុគ្គល» និងរក្សាអនាម័យជាប្រចាំ ដោយការពាក់ម៉ាស់ និងអនុវត្តអនាម័យដៃស្អាតជានិច្ច ដោយត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល ។

ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិនបើសង្ស័យថា មានការប៉ះពាល់អ្នកជំងឺកូដ-១៩ ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ១៩ ឬមានជំងឺផ្តាសាយដែលសង្ស័យត្រូវចូលរួមធ្វើតេស្តវិភាគរកវីរុសកូវីដ១៩ និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេភ្លាមៗ ។

ត្រូវចូលរួមរាយការណ៍ ឬប្រសិនបើមានសំណូរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ៕

ដកស្រង់ពី៖ កោះសន្តិភាព