បណ្តាញសង្គម

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែងឡើងវិញ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩ ​​​​(Video inside)

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។

នេះបើយោងតាមលិខិត របស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។

យ៉ាងណាក៏ដោយ ក្រោយអនុញ្ញាតឲ្យបើកដំណើរការ សាលារាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖

*ទី១៖ គោរពវិធាន ៣កុំ និង៣ការពារ

*ទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល

*ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា បើសិនម្ចាស់ទីតាំងមិនទាន់បានបើកដំណើរដោយប្រការណាមួយ សូមទាក់មករដ្ឋបាលសាលារាជធានីភ្នំពេញជាបន្ទាន់។

ទីតាំងទាំង២៣កន្លែង ដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនេះមានដូចខាងក្រោម៖

ដកស្រង់ពី៖ Fresh News