បណ្តាញសង្គម

តាម​រក​បុរស​ចិនម្នាក់​​សង្ស័យ​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​​២០ កុម្ភៈ ផ្អើល​ប៉ោយ​​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីជំនាញសុខាភិបាល, សមត្ថកិច្ចក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវរកបុរសចិនម្នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ជាមួយនារីចិនម្នាក់ដែលវិជ្ជមានកូវីដ រកឃើញនៅឯខេត្តសៀមរាប។

ករណីស្រាវជ្រាវរកបុរសចិនម្នាក់ខាងលើបានកើតឡើងនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាថ្ងៃទី១០ មីនា ២០២១ ។

ទីបំផុតរកឃើញហើយបុរសចិនដែលសង្ស័យនេះគឺកំពុងស្ថិតនៅផ្ទះជួលមួយកន្លែងទល់មុខផ្ទះសំណាក់ណាវី ខណៈជំហានដំបូង អាជ្ញាធរ និងសមត្ថកិច្ចសុំឆែកឆេរផ្ទះសំណាក់មួយនៅក្នុងភូមិកើតហេតុខាងលើមិនឃើញ។

តាមប្រភពពីអាជ្ញាធរនិងសមត្ថកិច្ចថា បុរសជនជាតិចិនម្នាក់នេះសង្ស័យជាប់ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០ កុម្ភៈ ព្រោះមានស្ត្រីជនជាតិចិនម្នាក់ជាដៃគូបុរសខាងលើត្រូវរកឃើញវិជ្ជមានកូវីដនៅឯខេត្តសៀមរាប និងធ្លាប់ចុះឡើងជួបជាមួយបុរសជនជាតិចិននេះដែរ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថានេះគ្រាន់តែជាករណីសង្ស័យ ហើយចុះស្រាវជ្រាវតាមការណែនាំរបស់ថ្នាក់លើតែប៉ុណ្ណោះព្រោះស្ត្រីជាដៃគូបុរសចិនរូបនេះរកឃើញវិជ្ជមានកូវីដនៅឯខេត្តសៀមរាបរួចហើយ។

លោកបញ្ជាក់ថា ដរាបណាសំណាកវិភាគចេញជាលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រទើបវាជាកាពិត។

បើតាមប្រភពបុរសជនជាតិចិនម្នាក់នេះស្នាក់នៅជាន់ទី៤នៃផ្ទះជួលកើតហេតុហើយផ្ទះជួល១កន្លែងនេះមានចិន និងខ្មែររស់នៅជាង៣០នាក់សុទ្ធតែជាបុគ្គលិកអនឡាញ។មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មានបានបន្តថា

បុរសចិនរូបនេះបច្ចុបន្នចេញចូលធ្វើការចំណុចមួយនៃកាស៊ីណូហូលីដេជិតមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ហើយពេលនេះអាជ្ញាធរកំពុងដឹកនាំមន្ត្រីនិងសមត្ថកិច្ចជំនាញចុះទៅទីនោះដើម្បីប្រមូលអ្នកធ្វើការជាមួយបុរសចិនខាងលើយកសំណាកវិភាគដើម្បីបញ្ជូនទៅភ្នំពេញផងដែរ។

គួរបញ្ជាក់ថា ចំណុចផ្ទះជួលដែលបុរសជាប់សង្ស័យស្នាក់នៅពេលនេះអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែសុវត្ថិភាព ហើយខាងមន្ទីរសុខាភិបាលបានដាក់គ្រូពេទ្យជំនាញនៅទីនោះមួយក្រុមត្រៀមប្រមូលដំណាកវិភាគពីមនុស្សស្នាក់នៅទីនោះទាំងអស់

បញ្ជូនទៅវិទ្យាស្ថាប៉ាស្ទ័រ។ដោយឡែកបុរសចិនសង្ស័យ ត្រូវបានអាជ្ញាធរថានឹងបញ្ជូនទៅដាក់ដាច់ដោយឡែកយកដំណាកវិភាគនៅទីតាំងធ្វើចត្តាឡីស័កមួយកន្លែងក្នុងក្រុងប៉ោយប៉ែត៕

ដកស្រង់ពី៖ កោះសន្តិភាព