បណ្តាញសង្គម

ខណៈនេះ! កងរាជអាវុធហត្ថរាប់រយ​នាក់សម្រុកមកចាក់វ៉ាក់សាំង​កូវីដ​(វីដេអូ)​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១១ មីនា ឆ្នាំ២០២១ នេះ គេសង្កេតឃើញកងកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌនានា រួមទាំងកងកម្លាំងកងរាជអាវុធហត្ថនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រាប់រយនាក់បាននាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

តាមសេចក្តីរាយការណ៍បានបន្តថា គេសង្កេតឃើញនៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានរថយន្តចតយ៉ាងត្រៀបត្រានៅខាងមុខទីបញ្ជាការ ហើយកងកម្លាំងកងរាជអាវុធហត្ថរាប់រយនាក់បានឈរត្រៀបត្រាតម្រង់ជាជួរ ដោយមិនរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល

ដើម្បីរង់ចាំចូលទៅក្នុងទីបញ្ជាការចាក់វ៉ាក់សាំងជាលើកទី២ ហើយគេក៏សង្កេតឃើញក្រុមគ្រូពេទ្យក៏បាញ់បាញ់អាល់កុល និងពិនិត្យកម្តៅម្នាក់ម្តងៗ មុននឹងចូលទៅក្នុងទីបញ្ជាការ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

គួរបញ្ជាក់ថា នេះជាលើកទី២ ដែលកងកម្លាំងកងរាជអាវុធហត្ថនៅតាមបណ្តាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ

ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថនៅទីបញ្ជាការលើផ្ទៃប្រទេសបាននាំគ្នាមកចាក់វ៉ាក់សាំងការពារជំងឺកូវីដនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែម្តង ។

ព័័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័័រកាសែតកោះសន្តិភាព ៕

 

ដកស្រង់ពី៖ កោះសន្តិភាព