បណ្តាញសង្គម

សាលារាជធានីភ្នំពេញ បង្ហាញទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មនុស្សវ័យ៦០ឆ្នាំឡើង

(ភ្នំពេញ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសរុប១៩កន្លែង ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចាប់ផ្តើយុទ្ធនាការ ១៥ថ្ងៃនៃការចាក់វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ។

រយៈពេលពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ បានចាក់ជូនមនុស្សវ័យ៦០ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់បានជិត ១ម៉ឺននាក់៕

ដកស្រង់ពិ៖ Fresh News