បណ្តាញសង្គម

រន្ធត់​ចិត្ត​ដែលក្មេង​​​អាយុ១១​ខែ​និងអាយុ​​២​ឆ្នាំ​ក៏រក​ឃើញ​​វិជ្ជ​មាន​​កូ​វី​ដ​១៩​​​ដែរ​

រាជធានីភ្នំពេញ ៖ ពិតជាគួរឱ្យរន្ធត់ណាស់ដែលក្មេងប្រុសអាយុ១១ខែម្នាក់ និងអាយុ២ឆ្នាំម្នាក់ទៀតក្នុងចំណោម២៤នាក់ រកឃើញវិជ្ជមានកូនកូវីដ១៩នៅព្រឹកថ្ងៃទី២៥ មីនា នេះ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅយកទៅព្យាបាលនៅមន្ទីរពេទ្យរបេង ។

អ្នកវិជ្ជមានទាំងនោះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចអោយដឹងថា ចំនួន១៩នាក់ រកឃើញនៅចំណុចទីតាំងធ្វើចត្តាឡីស័ក នៅតាមផ្លូវបេតុង ក្នុងភូមិ សាមគ្គីសង្កាត់ឬស្សីកែវ ដែល ជាទីតាំងជុំវិញផ្ទះក្មេងអាយុ ៦ឆ្នាំ ដែលបានឆ្លងពីម្តាយ ។

នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដទាំងនោះ មានស្រី៧នាក់ និងប្រុស១២នាក់ ក្នុងនោះ មានក្មេងប្រុសចំនួន ៤នាក់( អាយុ ១១ខែម្នាក់ ក្មេងប្រុសអាយុ២ឆ្នាំ ម្នាក់ ក្មេងប្រុសអាយុ ១១ឆ្នាំនិងក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់) ។

ដោយឡែក ទីតាំង២បានរកឃើញ វិជ្ជមានកូវីដ១៩មួយគ្រួសារ ចំនួន៥នាក់ ស្ថិតនៅផ្ទះលេខ៩F បុរីមនោរម្យ សង្កាត់គីឡូម៉ែត្រលេខ៦ ។

គ្រួសារនេះ បានឆ្លងពីសាច់ញាត្តិ ដែលបានរកឃើញ កាលពីថ្ងៃទី២៣ មីនា កន្លងមក នេះ។ សរុបទាំង២ទីតាំងនេះ មានចំនួន២៤នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ។

គួរបញ្ជាក់ថា កាលពីវេលាល្ងាចនិងយប់ថ្ងៃទី២៤ មីនា ក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមាននៅក្នុងខណ្ឌឬស្សីកែវ ចំនួន៤នាក់ ក្នុងនោះ ២នាក់បានរកឃើញនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺសានភី រ៉ូដែលស្ថិតនៅតាមផ្លូវជាតិលេខ៥មុខ

ស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ,១នាក់ទៀត នៅសង្កាត់គីឡូម៉ែត្រលេខ៦ដែរនិង១នាក់ នៅសង្កាត់ច្រាំងចំរេះទី១ ខណៈពេលទៅធ្វើចត្តាឡីស័ក នៅចំការសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

អ្នកវិជ្ជមានទាំងនោះត្រូវបានក្រុមគ្រូពេទ្យ ចុះទៅយកទៅព្យាបាលជាបន្តបន្ទាប់៕

ដកស្រង់ពី៖ កោះសន្តិភាព