បណ្តាញសង្គម

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដោយរោគគាពាធ

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧៖៥៥នាទី ក្នុងជុន្មាយុ ៦២ឆ្នាំ ដោយរោគគាពាធ។

ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន គឺជាការសោកស្ដាយបំផុត និងជាការបាត់បង់ភរិយា ម្ដាយ និងជីដូនដ៏ល្អមួយរូបប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរពស្រឡាញ់របស់កូនចៅ និងក្រុមគ្រួសារទាំងអស់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉ា ស៊ុយ សុផាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News