បណ្តាញសង្គម

ព្រះសង្ឃ​៣​អង្គ និង​អាចារ្យ​ម្នាក់ ពាក់​ព​ន្ធ័​ទៅ​សូត្រ​មន្ត​បុណ្យសព​អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ៣

រាជធានីភ្នំពេញ ៖ ព្រះសង្ឃចំនួន០៣អង្គ និងលោកតាអាចារ្យម្នាក់ ត្រូវបានក្រុមគ្រូពេទ្យចុះទៅនិមន្តដល់វត្តសំបួរមាស ទាំងយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឡើងរថយន្តគិលានសង្គ្រោះ ដើម្បីធ្វើចត្តាឡីស័ក បន្ទាប់ពីសង្ឃទាំង៣អង្គ បាននិមន្តទៅចូលរួមសូត្រមន្ត ក្នុងពីធីបុណ្យសព បុរសចំណាស់ម្នាក់មានវិជ្ជមានកូវីដ១៩ ដែលបានស្លាប់កាលពីវេលាយប់ថ្ងៃទី២៧ មីនា កន្លងទៅ នៅចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវ៨១ ក្នុងបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

បើតាមការអោយដឹងពីលោក តុន តូនី នាយប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០២១នេះថា ក្នុងពិធីបុណ្យសពខាងលើនោះ ក្រៅពីព្រះសង្ឃទាំង៣អង្

គ ក៏មានលោកតាអាចារ្យវត្តសំបួរម្នាក់ចូលរួមផងដែរ ប៉ុន្តែលោកតាអាចារ្យរូបនោះ ត្រូវបានក្រុមគ្រូពេទ្យអញ្ចើញអោយទៅធ្វើចត្តាឡីស័ក តាំងពីពេលដែលដឹងលទ្ធិផលដំបូងថា សពជនរងគ្រោះ មានវិជ្ជមានវីរុសកូវីដ១៩ មកម្លេះ ព្រោះលោកមានការប៉ះពាល់ផ្ទាល់ ជាមួយសពអ្នកជំងឺកូវីដ ។

លោកមេប៉ុស្តិ៍ បានបន្តថា ព្រះសង្ឃទាំង៣អង្គ ក្រោយដឹងថា បុរសដែលស្លាប់នោះ មានផ្ទុកកូវីដ-១៩ ព្រះសង្ឃទាំង៣ង្គ ពុំបាននិមន្តទៅទីតំបន់ណាផ្សេងឡើយ គង់នៅតែក្នុងកុដិ ដោយមិនបានប៉ះពាល់ជាមួយព្រះសង្ឃ អង្គណាផ្សេងនោះទេ តាំងពីពេលត្រឡប់មកពីសូត្រមន្ត នៃបុណ្យសពរួចមក ។

លុះដល់យប់ថ្ងៃទី២៨ មីនា ក៏ត្រូវរថយន្តសាម៉ុយរបស់ក្រុមគ្រូពេទ្យ ទៅនិមន្តដល់វត្តតែម្តងទៅ ដើម្បីនិមន្តទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអ៊ីនធើខនកង់ទីណង់តាល់) ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទះបុណ្យសពរបស់បុរសចំណាស់វ័យ៧៨ឆ្នាំម្នាក់ ដែលបានស្លា.ប់ដោយសារវីរុសកូវីដ១៩ ត្រូវបានហ៊ុំព័ទ្ធខ្សែជុំវិញ នឹងមានកងកម្លាំងការពារសន្តិសុខ នៅតំបន់នោះផងដែរ ។

ក្នុងនោះ សមាជិក ក្រុមគ្រួសារសាច់ញាតិ ដែលបានចូលរួមនៅក្នុងពិធីបុណ្យចំនួន១៨នាក់ មានស្រី៨នាក់ ត្រូវតម្រូវអោយធ្វើចត្តាឡីស័ក នៅក្នុងផ្ទះខាងលើ ដើម្បីរងចាំធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ ផងដែរ ។

គួររម្លឹកថា «គ្រូពេទ្យចុះយកសពអ្នកជំងឺកូវីដ១៩ទាំងយប់នៅស្ទឹងមានជ័យ៣ ពេលកំពុងធ្វើបុណ្យ (វីដេអូ)» នៅមុនពេលស្លាប់ បុរសចំណាស់៧៨ឆ្នាំម្នាក់ គាត់មានអាការមិនសូវស្រួលក្នុងខ្លួន និងក្តៅខ្លួនខ្លាំង ជាហេតុធ្វើអោយគាត់ទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីពិនិត្យជំងឺ និងធ្វើការយកសំណាក ដើម្បីតេស្តរកមេរោគកូវីដ១៩ ផងដែរ

។ ក្រោយការ យកសំណាកហើយនោះ ក្រុមគ្រូពេទ្យ បានអនុញ្ញាត្តិ អោយរូបគាត់ត្រឡប់ទៅផ្ទះ នឹងបានណែនាំ អោយគាត់ធ្វើចត្តាឡីស័កដោយខ្លួនឯង នៅផ្ទះ រងចាំលទ្ធិផលសំណាក របស់ក្រុមគ្រូពេទ្យនៅពេលក្រោយ ។

លុះរហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បុរសចំណាស់ខាងលើ ក៏បានស្លាប់ ទាំងដែលលទ្ធិផលសំណាកមិនទាន់ចេញ ។

ខណៈពេលស្លាប់ភ្លាមៗ បងប្អូនសាច់ញាតិ បានរៀបចំ រោងធ្វើបុណ្យ លក្ខណៈទ្រង់ទ្រាយតូច ប៉ុន្តែត្រូវបានក្រុមអាជ្ញាធរមូលដ្ឋាន ចុះធ្វើការឃាត់តែម្តង មិនតម្រូវអោយមានការប្រមូលផ្តុំឡើយ ។

លុះដល់វេលាយប់ឡើង លទ្ធិផលសំណាកចេញមកឃើញថា គាត់មានវិជ្ជមានកូវីដ១៩ ក៏ត្រូវក្រុមគ្រូពេទ្យ ចុះទៅដឹកសព ចេញពីផ្ទះរបស់គាត់តែម្តងទៅ ។

ក្រោយការដឹកសពចេញហើយនោះ គេសង្គេតឃើញ ក្រុមគ្រូពេទ្យ បានប្រើម៉ាស៊ីនបាញ់សម្លាប់មេរោគ បាញ់ជុំវិញភូមិសាស្ត្រ នៃតំបន់ខាងលើផងដែរ ដើម្បីកុំអោយមានមេរោគ នៅសាយភាយនៅទីនោះ ៕

ដកស្រង់ពី៖ កោះសន្តិភាព