បណ្តាញសង្គម

គិត​ត្រឹម​ថ្ងៃ​ទី​២៩​មនុស្ស​១០៤​នាក់​រក​ឃើញ​ផ្ទុក​កូ​វី​ដ​១៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌមានជ័យអោយដឹងថា ៖ គិតត្រឹមវេលាល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ ម្សិលមិញអ្នកជម្ងឺកូវីដ១៩ ចំនួន១០៤នាក់ហើយត្រូវបានរកឃើញក្នុងបណ្តាសង្កាត់ទាំង៧ នៃខណ្ឌមានជ័យដែលសុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។

អ្នកជម្ងឺទាំង១០៤នាក់ មានជនបរទេស០៧នាក់ ក្នុងនោះបានជាសះ២នាក់ ( ស្ត្រីម្នាក់ ) និងបានស្លាប់បាត់បង់ជីវិត០៣នាក់ ( ស្រីម្នាក់ ) ផងដែហើយបើគិតតែក្នុងថ្ងៃទី២៩នេះ គឺមនុស្ស១៤នាក់ហើយបានឆ្លងក្នុងចំនួនសរុប១០៤នាក់ខាងលើ ។

សម្រាប់ទីតាំងចត្តាឡីស័ក គិតត្រឹមថ្ងៃ២៩ គឺមាន៥៥ទីតាំង ដោយក្នុងនោះ១៩ទីតាំង បានបើកអោយដំណើរការវិញ , ៧ទីតាំងត្រូវឡុកដោន

( ផ្ទះដែលមានអ្នកកើតជម្ងឺ ប៉ុន្តែត្រូវបានចាក់សោរ គ្មានអ្នកយាម ) ,

ដូច្នេះហើយនៅសល់តែ២៩ទីតាំងប៉ុណ្ណោះដែលកំពុងជាប់ធ្វើចត្តាឡីស័ក

( មានអ្នកជាប់ចត្តាឡីស័កសរុប៦១៨នាក់ បរទេស៧៨នាក់ ) ដោយមានកងកម្លាំងសាធារណៈចូលរួមការពារសន្តិសុខតាមគោលដៅនីមួយៗផងដែរ ៕

ដកស្រង់ពី៖ កោះស្តិភាព