បណ្តាញសង្គម

WHO បង្ហាញការព្រួយបារម្ភខ្លាំងចំពោះស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ខណៈវិជ្ជមានកូវីដ-១៩កើនដល់២៣៧៧នាក់

រាជធានីភ្នំពេញ ៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់។ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មិនធូរស្បើយឡើយ» ។

នេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Li Ailan អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០១

ដែលការបង្ហាញនូវក្តីបារម្ភនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពនៃការឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ពុំទាន់មានសញ្ញាធូរស្បើយឡើយ តែវីរុសដ៏សាហាវមួយនេះកំពុងតែរាតត្បាតទៅខេត្តលោកស្រីវេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍បន្តទៀតថា

«មុនពេលស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ ខ្ញុំសូមអំពាវនាវឲ្យបុគ្គលទាំងអស់អនុវត្តអោយបានម៉ឺងម៉ាត់នូវរាល់វិធានការនានា។

សូមធ្វើអ្វីដែលត្រឹមត្រូវ! ជម្រើសមិនត្រឹមត្រូវ គឺការមិនគោរពច្បាប់ ឬវិធានការ ដែលនាំឲ្យមានការស្លាប់កាន់តែច្រើនឡើង» ។

លោកស្រីវវេជ្ជបណ្ឌិតបានស្នើថា «សូមពាក់ម៉ាស់ លាងសម្អាតដៃញឹកញាប់ និងរក្សាគម្លាតឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា» ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី ៣០ មិនា ២០២១ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ១០៥នាក់ ដោយក្នុងនោះឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ មានចំនួន ១០៤ និងករណីនាំចូលចំនួន ១ ។

និងមានជាសះស្បើយចំនួន ៤ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើនឡើងដល់ ២៣៧៧ នាក់ ចំនួនសំរាកពេទ្យ ១១៨៦ នាក់ និងចំនួនជាសះស្បើយសរុបកើនដល់ ១១៧៦ និងករណីស្លា.ប់ដោយកូវីដ ១៩ សរុប ១១ នាក់។

ជាច្រើនទៀតនៅកម្ពុជា ។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងកម្ពុជាជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ខ្លាំងក្លានៅឡើយ ។

ដូច្នេះយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។

ល។ ពិសេសយើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕

ដកស្រង់ពី៖ កោះសន្តិភាព