បណ្តាញសង្គម

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សរុបចំនួន៥រូប

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបទាំងអស់ចំនួន៥រូប។

ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សម្រេចតែងតាំង មុខតំណែងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ ០៣រូប៖

ទី១៖ លោក សង់ ស៊ីណារ៉ុង ជារដ្ឋលេខាធិការ ទី២៖ លោក កង ច័ន្ទតារារ័ត្ន ជាអនុរដ្ឋលេខាធិការ

ទី៣៖ លោក កែវ សុទ្ធិ ជាអនុរដ្ឋលេខាធិការ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ០២រូប៖

ទី១៖ លោក វង្ស សុខា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់មុខងារ

ទី២៖ លោក នឹម សុធា មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់មុខងារ៕

ដកស្រង់ពី៖ Fresh News