បណ្តាញសង្គម

ទូរទស្សន៍​ជាតិ​កម្ពុជា ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ និង​បិទGroup«​ទ​ទក​-TVK2»

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៣០ មីនា ២០២១នេះ បានប្រកាសបដិសេធទាំងស្រុង ចំពោះក្រុម Group ហ្វេសប៊ុកមួយឈ្មោះថា «ទទក-TVK2» ហើយមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងអស់នៅក្នុងក្រុមនេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញចាត់វិធានការតាមច្បាប់ផងដែរ ។

កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សង្កេតឃើញថា មានបុគ្គល ឫក្រុមមួយ បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈ ញុះញុង ធ្វើឲ្យសាធារណជន ភ័ន្តច្រឡំថា ជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។

អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មានទាំងអស់នៅក្នុង Group នេះឡើយ ។

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក-TVK2 នេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព