បណ្តាញសង្គម

វៀតណាម​ផ្តល់​ថវិកា​២០​ម៉ឺន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ តាមរយៈស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលវៀតណាមបានជូនថវិកាមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកជូនដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺយោងតាមលិខិតមួយច្បាប់របស់លោក ហ្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផ្ញើរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថា ៖«ខ្ញុំសូមផ្តាំផ្ញើរនូវការសួរខុសទុក្ខ និងជូនពរសុខភាពដោយស្មោះស្ម័គ្របំផុតដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។

មហាជំងឺកូវីដ១៩ បានកំពុងជិះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់គ្រប់ប្រទេសលើសកលលោក ។

នាពេលកន្លងមកកម្ពុជា និងវៀតណាមបានខិតខំ និងដាក់ចេញនូវវិធានការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពជាច្រើន ព្រមទាំងបានចែករំលែក និងសហការគ្នាដោយស្អិតរមួតនាគ្រាលំបាកផងដែរ ។

 

ក៏ប៉ុន្តែស្ថានភាពពេលថ្មីៗនេះ កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញដែលទាមទារឲ្យគ្រប់ប្រទេសទាំងកម្ពុជានឹងវៀតណាមត្រូវការខិតខំប្រឹងប្រែងខ្លាំងជាងមុន និងមានសាមគ្គីដ៏ស្អិតរមួតបន្ថែមទៀត ដើម្បីឆ្លើយតបនឹងរុញថយមហាជំងឺនេះ» ។កូវីដ ១៩ ។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា វៀតណាម សូមវាយតំលៃខ្ពស់ចំពោះគ្រប់វិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបង្ការ និងប្រឆាំងជំងឺរាលដាល ជាពិសេសនៅតាមតំបន់ព្រំដែនដែលមានការវិវត្តស្មុគស្មាញ ។

ខ្ញុំសូមថ្លែងអំណរគុណដល់ការយកចិត្ត ទុកដាក់ជួយឧបត្ថម្ភពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងស្ថាប័នមានសមត្ថកិច្ចកម្ពុជាជួនចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅសិក្សា និងធ្វើការនៅកម្ពុជា ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ក្នុងលិខិតថា ៖«ក្នុងស្មារតីនូវចំណងទំនាក់ទំនងអ្នកភូមិផងរបងតែមួយ មិត្តភាពប្រពៃណី និងក្នុងប្រាថ្នាចង់ជួយគ្នានៅគ្រាលំបាក រដ្ឋាភិបាលវៀតណាមសូមផ្ញើជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាទឹកប្រាក់ចំនួន ២០០.០០០ ដុល្លាអាមេរិក ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» ។

លោកបន្ថែមថា៖«ខ្ញុំមានក្តីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជានឹងទប់ស្កាត់ការរាលដាលនេះនាពេលខ្លីៗខាងមុខ ដើម្បីនាំមកនូវស្ថិរភាពជូនប្រជាជន ។

សូមជូនពរសម្តេចបន្តទទួលបានជោគជ័យជាច្រើនបន្ថែមទៀតនាពេលខាងមុខ ៕

ដកស្រង់ពី៖ កោះសន្តិភាព