បណ្តាញសង្គម

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយសម្តែងការអបអរសាទរជូន លោក ង្វៀង សួនហ៊្វុក ដែលត្រូវបានតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖

«ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តសមបំផុតសម្រាប់ ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាមទាំងមូល មកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន៖

ដកស្រង់ពិ៖ Fresh News