រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ថវិកាផ្ទាល់ខ្លួន បានឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនគរបាលចំនួន៤នាក់ ដែលសកម្មនឹងការងារក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាមន្ត្រីយោធា ដែលបានជិះម៉ូតូបុកបារ៉ាស់និងប្រើហឹង្សាដោយចេតនាលើមន្ត្រីអនុវត្តវិធានការបិទខ្ទប់។
ថវិកាឧបត្ថម្ភលើកទឹកចិត្តនោះត្រូវបានលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ យកទៅប្រគល់ជួន ដល់មន្ត្រីនគរបាលទាំង៤រូបនោះvមន្ត្រីនគរបាលដែលទទួលបាននូវការលើកទឹកចំនួន០៤រូបរួមមាន ៖
១. លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ)ទទួលបានថវិកា ចំនួន ១លានរៀល ,
២. លោកអនុសេនីយ៍ឯក កែវ សុខជា មន្ត្រីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល
,៣. លោកអនុសេនីយ៍ឯក លីន លី មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក ចំនួន៥០ម៉ឺនរៀល
និង៤. លោក ឯល សុភ័ក្ត្រ មន្ត្រីកិច្ចសន្យា ទទួលបានចំនួន៥០ម៉ឺនរៀល ។ ដោយឡែក មន្ត្រីនគរបាល ដែលរងរបួស លោកអនុសេនីយ៍ឯក វែង រីណាត្រូវបានលោកឃ្លាំង ហួតអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារគួរបញ្ជាក់ថា មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក
ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅបិទខ្ទប់ការធ្វើដំណើរ ចំណុច រង្វង់មូលតាព្រហ្ម ក្នុងភូមិ ទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារបន្ទាប់ពីមន្ត្រីយោធារូបនោះបានជិះ ម៉ូតូបុកបារ៉ាស់ ជេរប្រមាត្រ និងវាយនគរបាលម្នាក់បណ្តាលបែកចិញ្ចើម ។
តាមសមត្ថកិច្ចឱ្យដឹងថា ជនបង្កឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា ពាក់ស័ក្ត៣ មានទីលំនៅផ្ទះលេខ ២២AE0 ផ្លូវ៥៧២ ខណ្ឌ ទួលគោក រាជ ធានីភ្នំ ពេញ ។
ចំណែក នគរបាលម្នាក់ ររបួស ឈ្មោះ វេង ឌីណា ភេទ ប្រុស ពាក់ ស័ក្តិ៣ រងរបួសបែកចិញ្ចើ ម ផ្នែក ខាង ស្ដាំ ត្រូវប ញ្ជូនទៅកា ន់មន្ទីរ ពេទ្យ ព្យាបាល ភ្លាម ៗ ៕ បានឧបត្តម្ភថវិការចំនួន១លានរៀលផងដែរ។ នៅអធិការដ្ឋានខណ្ឌ ។
ដកស្រង់ពិ៖ កោះសន្តិភាព