រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ឧសភា ឆ្នាំ២០២១ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុន និងលោក ជិន ប៊ុនធឿន នាំយកអំណោយមានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌប្ញស្សីកែវ។
ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្ដាំផ្ញើការសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌតាមរយៈឯកឧត្តម ឆារស៏ វ៉ាន់ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌប្រចាំតាមគោលដៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនទាំងថ្ងៃយប់ដើម្បីសម្រេចអោយបាននូវបទបញ្ជារបស់រាជរដ្ឋាភិបាល
មិនអោយមានការរីករាលដាលបន្តនូវឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ពិសី ជាអភិបាលខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ
ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគ-បរិភោគនៅពេលនេះ។
យើងខ្ញុំនឹងពាំនាំអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅប្រគល់ជូនដល់បងប្អូនកងកំលាំងអោយដល់ដៃគ្រប់ៗគ្នា ។ជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ ។អំណោយដែលប្រគល់ជូនរដ្ឋបាលខណ្ឌនៅពេលនេះរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់ ។
ដកស្រង់ពី៖ កោះសន្តិភាព