បណ្តាញសង្គម

TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់ (Video Inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងរបស់យើងនឹងមកបន្តបន្ទាប់នៅថ្ងៃទី១១ ខែឧសភាខាងមុខមកដល់៥០ម៉ឺនដូសទៀត។

សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភខ្លាចអស់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត។

ប្រសាសន៍សម្តេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ៖

ដកស្រង់ពី៖ Fresh News