បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៤៧លាននាក់ ស្លាប់ជាង ៦.៩០ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤៧២,៣៤៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៩,០២១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៨៦,៣៧៣នាក់ (ស្លាប់ ៤៦,១៣៧នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,០៦៧,៨៩២នាក់ (ស្លាប់ ១៧,៦២២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤២០,៦៣២នាក់ (ស្លាប់ ១,៥៧៤នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨៥៨នាក់ (ស្លាប់ ៣,២០៩នាក់)

* ថៃ ឆ្លងចំនួន ៧២,៧៨៨នាក់ (ស្លាប់ ៣០៣នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦១,២៥២នាក់ (ស្លាប់ ៣១នាក់)

* កម្ពុជា ឆ្លងចំនួន ១៦,២៩៩នាក់ (ស្លាប់ ១០៧នាក់)

*វៀតណាម ឆ្លងចំនួន ២,៩៩៥នាក់ (ស្លាប់ ៣៥នាក់)

* ទ្បាវ ឆ្លងចំនួន ១០២៦នាក់ (ស្លាប់ ០នាក់)

* ព្រុយណេ ឆ្លងចំនួន ២២៨នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News