បណ្តាញសង្គម

ការ​រាលដាល​នៃ​កូ​វី​ដ​១៩​ ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​វិនិយោគ​ទូ​ទាំង​ប្រទេស

រាជធានីភ្នំពេញ ៖ ចាប់តាំងពីកម្ពុជាបានជួបនូវវិបត្តិ១៩ ជាពិសេសព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ វិស័យអចលនទ្រព្យក៏បានចាប់ផ្ដើមទទួលរងនូវឥទ្ធិពលវិស័យវិបត្តិនៃជំងឺនេះដែរ ដោយព្រឹត្តិការណ៍២០កុម្ភៈកើតឡើងដំបូង

ផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យមានតែក្នុងរង្វង់រាជធានីភ្នំពេញនិងតំបន់ជុំវិញ តែយូរៗទៅផលប៉ះពាល់ទៅលើវិលោកសំ សុខនឿនប្រធានសមាគមអចលទ្រព្យសកល បានឱ្យដឹងថា

ចាប់តាំងពីរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនិងការហាមឃាត់ការធ្វើដំណើរធ្វើឱ្យផលប៉ះពាល់ទៅលើអចលនទ្រព្យនៅតាមខេត្តក៏ចាប់ផ្ដើម ព្រោះអ្នកវិនិយោគអចលនទ្រព្យគឺជាអ្នកវិនិយោគក្នុងស្រុក

ហើយពួកគាត់ភាគច្រើនក៏រស់នៅរាជធានីភ្នំពេញ ដូច្នេះនៅពេលដែលមានការបិទរាជធានីភ្នំពេញ និងបិទការធ្វើដំណើរឆ្លងខេត្ត អ្នកវិនិយោគក៏មិនអាចធ្វើដំណើរទៅកាន់បណ្ដាខេត្តដើម្បីស្វែងរការទិញអចលនទ្រព្យដើម្បីវិនិយោគនោះដែរ ។

លោកបន្តថា សម្រាប់ខេត្តដែលមានសក្ដានុពលវិនិយោគខ្លាំង អ្នកវិនិយោគអាចធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ងារអចលនទ្រព្យតាមរយៈប្រព័ន្ធអនឡាញ ដើម្បីស្វែងទីតាំងល្អសម្រាប់វិនិយោគនៅពេលចប់វិបត្តិនៃ ជំងឺកូវីដ១៩ ។

តែយ៉ាងណាភាគរយនៃការចរចាគឺមានតិចបំផុត ដោយសារតែពួកគេមិនអាចមើលទីតាំងផ្ទាល់ដើម្បីសម្រេចថាពួកគេគួរតែទិញ ទុកឬយ៉ាងណា ។

បើតាមលោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានឱ្យដឹងថា អ្នកមានលុយគេអាចនឹងទុកលុយគេសិន ព្រោះវាមិនបាត់បង់ទៅណានោះទេ លុយគេនៅតែជារបស់គេ ដូច្នេះភាគតិចណាស់ដែលហ៊ានបញ្ចេញលុយនៅពេលមានវិបត្តិបែបនេះ តែនៅពេលចប់វិបត្តិអ្នកវិនិយោគជាច្រើននឹងបញ្ចេញទុនដើម្បីវិនិយោគទៅតាមផែនការរបស់គេ ។

លោកបន្តថាអ្វីដែលអ្នកវិនិយោគអាចធ្វើបាននៅពេលនេះ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ជាមួយរដ្ឋាភិបាល គឺនៅផ្ទះមួយរយៈ ពីព្រោះបើសិនជាមានអ្នកនៅតែចេញដើរនឹងមានការឆ្លងហើយវិបត្តិនៃជំងឺនេះក៏កាន់តែអូសបន្លាយយូរផងដែរ ។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបនៅខេត្តកំពតបានឱ្យដឹងថា កាលពីមានការរាលដាលដំបូងៗនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ការទិញលក់អចលនទ្រព្យក្នុងទឹកដីខេត្តកំពត

និងកែបនៅតែមានដោយភ្ញៀវខ្លះបានចុះមកទីតាំងផ្ទាល់ និងខ្លះទៀតស្នើសុំផែនទី ទីតាំងហើយគេនឹងពិចារណាតាមក្រោយ តែបន្ទាប់ពីមានការរីករាលដាលកាន់តែខ្លាំង រហូតដល់ការបិទតំបន់ក៏ធ្វើឱ្យសកម្មភាពនៃការទិញលក់បានថមថយ

ហើយរំពឹងថានៅពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានី នឹងធ្វើឱ្យវិនិយោគិនមួយចំនួនអាចចេញស្វែងរកការវិនិយោគក្នុងវិស័យអចលនទ្រព្យឡើងវិញ ៕ស័យនេះក៏បានជះទៅដល់បណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ ។

ដកស្រង់ពី៖ កោះសន្តិភាព