បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៣.៥៦លាននាក់ ស្លាប់ជាង ៧.០៩ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៥៦៨,១២៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧០,៩៦៦នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៖ * ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧១៣,៦៨៤នាក់ (ស្លាប់ ៤៧,០១២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,១០១,៩៩០នាក់ (ស្លាប់ ១៨,៤៧២នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤០,៦៧៧នាក់ (ស្លាប់ ១,៦៨៣នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩៣៧នាក់ (ស្លាប់ ៣,២១០នាក់)

* ថៃ ឆ្លងចំនួន ៨៣,៣៧៥នាក់ (ស្លាប់ ៣៩៩នាក់) * សិង្ហបុរី ឆ្លងចំនួន ៦១,៣៥៩នាក់ (ស្លាប់ ៣១នាក់)

* កម្ពុជា ឆ្លងចំនួន ១៩,២៣៧នាក់ (ស្លាប់ ១២០នាក់)

* វៀតណាម ឆ្លងចំនួន ៣,៣៣២នាក់ (ស្លាប់ ៣៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៣០២នាក់ (ស្លាប់ ១នាក់)

* ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News