បណ្តាញសង្គម

អបអរសាទរ ! អ្នកជំងឺ៣៣៣​នាក់​បន្ថែម​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​រសៀល​នេះក្រោយ​ជា​សះស្បើយពីកូវីដ

រាជធានីភ្នំពេញ ៖ សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

នេះបើយោងតាមការបង្ហោះមុននេះ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ។

អ្នកជាសះស្បើយចំនួន ៣៣៣នាក់ខាងលើនេះ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ពេលនេះពួកគាត់បានត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីជាពីកូវីដ១៩ ។

ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព