បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៦៨លាននាក់ ស្លាប់ជាង ៧.២៨ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦៨៨,១០២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៣,២២៧នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។ ឥ

ណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៣៩,៧៥០នាក់ (ស្លាប់ ៤៨,០៩៣នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,១៤៣,៩៦៣នាក់ (ស្លាប់ ១៩,១៩១នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៧០,១១០នាក់ (ស្លាប់ ១,៩២០នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,០៦៥នាក់ (ស្លាប់ ៣,២១២នាក់)

* ថៃ ឆ្លងចំនួន ១០១,៤៤៧នាក់ (ស្លាប់ ៥៨៩នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦១,៥៨៥នាក់ (ស្លាប់ ៣១នាក់)

* កម្ពុជា ឆ្លងចំនួន ២២,១៨៤នាក់ (ស្លាប់ ១៥០នាក់)

* វៀតណាម ឆ្លងចំនួន ៤,១៧៥នាក់ (ស្លាប់ ៣៦នាក់)

* ទ្បាវ ឆ្លងចំនួន ១៥៩១នាក់ (ស្លាប់ ២នាក់)

* ព្រុយណេ ឆ្លងចំនួន ២៣២នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News