បណ្តាញសង្គម

យក​សំណាក​អ្នក​​សង្ស័យនៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ សរុប​៧៤៤នាក់ គឺ​មាន​វិជ្ជមាន​៣៩​នាក់

រាជធានីភ្នំពេញ ៖ កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យ ដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ ខណ្ឌពោធិ៍សែនជ័យ សរុបបានចំនួន៧៤៤ នាក់ គឺមានវិជ្ជមាន ចំនួន៣៩នាក់ ។

នេះបើយោងតាមផេក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ:

និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ

បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង បងប្អូនប្រជាពលរដ្ឋដែលរស់នៅខាងក្រោយផ្សារឯករាជ្យ១ជាលទ្ធផលសរុបបានចំនួន ៧៤៤នាក់ តែវិជ្ជមានមានតែ៣៩នាក់ ៕។

ដកស្រង់ពី៖ Fresh News