បណ្តាញសង្គម

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​ជា​នីតិវិធី​ប្រ​តិ​ប​តិ្ត​ការ​ស្តង់ដារ​មួយ ដើម្បី​​ត្រួតត្រា​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើគ្រូពេទ្យប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដើម្បីធ្វើតេស្តិ៍រកមេរោគកូវីដ១៩ សម្រាប់គ្រប់អ្នកជំងឺទាំងអស់ នៅពេលចូលទៅកាន់មណ្ឌលសុខភាព គឺជានីតិវិធីប្រតិបតិ្តការស្តង់ដារមួយ ដើម្បីការពារ និងត្រួតត្រា ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ក្នុងពីធីទទួលឧបករណ៍តេស្តពីក្រុមហ៊ុនភើណូដ រីខាដ ខេមបូដនាព្រឹកថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត សាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិ បាលមានប្រសាសន៌ថា

« ការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដើម្បីធ្វើតេស្តិ៍រកមេរោគកូវីដ១៩ សម្រាប់គ្រប់អ្នកជំងឺទាំងអស់នៅពេលចូលទៅកាន់មណ្ឌលសុខភាព គឺជានីតិវិធីប្រតិបតិ្តការស្តង់ដារមួយ ដើម្បីការពារ និងត្រួតត្រាការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោកបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពសេវាសុខភាព និងធានាបាននូវភាពទៀងទាត់ នៅមន្ទីរពេទ្យរដ្ឋ ក្រសួងសូមណែនាំអោយគ្រប់មន្ទីរពេទ្យទាំងអស់ ប្រើប្រាស់តេស្តរហ័ស ដើម្បីធ្វើតេស្តកូវីដ និងដាក់អ្នកជំងឺដោយឡែក

បើចាំបាច់ ភើណូដ រីខាដ ហ្គ្រុប ដែលមានទី ស្នាក់ការកណ្តាលនៅទីក្រុងប៉ារីសនៃប្រទេសបារាំង គឺជាអ្នកផលិតប្រភេទស្រាលដែលល្អជាងគេ ឈានមុខគេ លំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ។

ចំណែកលោក ដារិន អុង អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខាងលើបានឲ្យដឹងនៅក្នុងកម្មវិធីប្រគល់ និងទទួលនាព្រឹកថ្ងៃទី១៧ ឧសភាឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាលថា លោកបានគាំទ្ររាជរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រឹត្កិការណ៌សហគមន៌ ២០កុម្ភ: ។

លោកថា«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការរួមចំណែកការពារ ការចម្លង និងរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា ។

បានប្រគល់ឧបករណ៍តេស្តកូវីដរហ័សដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៦០តេស្តឃីត ស្មើនឹង ៤,០០០តេស្ត ជូនក្រសួងសុខាភិបាល ដើម្បីយកទៅឧបត្ថម្ភមន្ទីរ ពេទ្យបង្អែកទាំងអស់នៅទូទាំងប្រទេសកម្ពុជា»។

លោកបន្តថា នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុនបានជួយគាំទ្រដល់រាជរដ្ឋា ភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា ដោយបានស្វែងយល់ច្បាស់អំពីស្ថានភាពបច្ចុប្បន្ននៃកូវីដ១៩ នៅកម្ពុជា ឧបករណ៍តេស្តរហស័នេះនឹងជួយសម្រួលដល់ការងាររបស់បុគ្គលិកពេទ្យជួរមុខ ពេទ្យស្ម័គ្រចិ ត្តនិងវេជ្ជបណ្ឌិត ឱ្យដំណើរការតេស្តកូវីដ១៩ បានរហ័ស

និងដឹងពីលទ្ធផល តេស្តបាន លឿនជាងមុន ពីព្រោះឧបករណ៌នេះ ត្រូវបានបង្កើតឡើង និងប្រើប្រាស់នូ វបច្ចេកវិជ្ជាទំនើប ដើម្បីពន្លឿនល្បឿនតេស្ត ប្រកបដោយភាពត្រឹមត្រូវ គុណភាព និងសុវត្ថិភាព ។

លោកបញ្ជាក់ថា៖« ក្នុងនាមជាធុរ:កិច្ចដែលផ្តោតចំបងលើនិរន្តរភាពនិងទំនួលខុសត្រូវ ភើណូដ រីខាដ ហ្គ្រុប (Pernod Ricard Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅជុំវិញពិភពលោក បានផ្តួចផ្តើមនូវគំនិត ដែលរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែងរបស់រា ជរដ្ឋាភិបាលក្នុងស្រុក ក្នុងគ្រាលំបាកនេះ ។

យើងសង្ឃឹមថា ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះអាចជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការងារ ដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមទាំងនេះពិតជាឆ្លុះបញ្ចាំង

ឱ្យឃើញអំពីស្មារតីរួសរាយរាក់ទាក់ (the conviviality) ដែលស្ថិតនៅចំចំណុចកណ្តាលនៃបេះដូងរបស់យើងនោះគឺវប្បធម៌នៃការថែរក្សាគ្នាទៅវិញទៅមក»៕

ដកស្រង់ពី៖ កោះសន្តិភាព