បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​មិន​ទាន់​ចុះបញ្ជី​ម៉ាក់ ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម

រាជធានីភ្នំពេញ ៖ ដើម្បីទទួលសិទ្ធិស្របច្បាប់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានធ្វើការណែនាំឲ្យអង្គភាពសារព័ត៌មានទាំងអស់មិនទាន់ចុះបញ្ជីម៉ាកស្របតាមច្បាប់ត្រូវចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារយោងតាមលិខិតរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន

សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោត ទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ

សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ២០២១» ។

ម៉ាករហូតដល់ដំណាច់ឆ្នាំ២០២១ ។គួររំឮកថា នាពេលកន្លងមក ក្រសួងព័ត៌មាន សង្កេតឃើញថា ម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្ដល់សេវាកម្មលើ វិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំបានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាននៃកម្ពុជា និងប្រកាសអន្ដរ ក្រសួងស្ដីពី ការប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក

និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ធានាបាននូវការប្រើប្រាស់ម៉ាក ពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួន បានត្រឹមត្រូវតាមច្បាប់ ។

ទន្ទឹមនេះ ក៏មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូច នៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជានៅឡើយ

ហើយបានប្រើប្រាស់ម៉ាក ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃ ទៀតធ្វើឱ្យមានការភាន់ច្រឡំ ច្របូកច្របល់

និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្ម ដែលបានចុះបញ្ជីស្របច្បាប់រួចហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព