បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.០៣លាននាក់ ស្លាប់ជាង ៧.៨៨ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,០៣០,៣០៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៨,៨៨៨នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១៖ * ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨២១,៧០៣នាក់ (ស្លាប់ ៥០,៥៧៨នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,២៣០,៣០១នាក់ (ស្លាប់ ២០,៩៦៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥៧២,៣៥៧នាក់ (ស្លាប់ ២,៧៩៦នាក់)

* ថៃ ឆ្លងចំនួន ១៥៩,៧៩៦នាក់ (ស្លាប់ ១០៣១នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,៦២៩នាក់ (ស្លាប់ ៣,២១៧នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,០៥១នាក់ (ស្លាប់ ៣៣នាក់)

* កម្ពុជា ឆ្លងចំនួន ៣០,០៩៤នាក់ (ស្លាប់ ២១៤នាក់)

* វៀតណាម ឆ្លងចំនួន ៧,៣២១នាក់ (ស្លាប់ ៤៧នាក់)

* ទ្បាវ ឆ្លងចំនួន ១៩១២នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤២នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News