បណ្តាញសង្គម

លោក ឃួង ស្រេង ច្រានចោលព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរ កំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ដោយច្រានចោលចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។

លោក ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាន និងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព