បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.១៧លាននាក់ ស្លាប់ជាង ៨.១៧ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,១៧១,៥០៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨១,៧០៤នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៥៦,០៣៨នាក់ (ស្លាប់ ៥១,៦១២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,២៦៩,៤៧៨នាក់ (ស្លាប់ ២១,៨៩៨នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦១៦,៨១៥នាក់ (ស្លាប់ ៣,៣៧៨នាក់)

* ថៃ ឆ្លងចំនួន ១៧៧,៤៦៧នាក់ (ស្លាប់ ១,២៣៦នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៣១៧នាក់ (ស្លាប់ ៣,២២៥នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,១៩៦នាក់ (ស្លាប់ ៣៣នាក់)

* កម្ពុជា ឆ្លងចំនួន ៣៤,២៤៤នាក់ (ស្លាប់ ២៦៣នាក់)

* វៀតណាម ឆ្លងចំនួន ៨,៧៤៧នាក់ (ស្លាប់ ៥៣នាក់)

* ទ្បាវ ឆ្លងចំនួន ១,៩៦៣នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤៤នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News