បណ្តាញសង្គម

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា នេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤.២៣លាននាក់ ស្លាប់ជាង ៨.២៩ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៤,២៣៧,៣៤៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨២,៩១២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោកWorldometer។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៨៧៧,០៥០នាក់ (ស្លាប់ ៥២,១៦២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,២៨៦,២១៧នាក់ (ស្លាប់ ២២,១៩០នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៦៣៣,៨៩១នាក់ (ស្លាប់ ៣,៦១១នាក់)

* ថៃ ឆ្លងចំនួន ១៨៥,២២៨នាក់ (ស្លាប់ ១,៣៣២នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៤,៧១៥នាក់ (ស្លាប់ ៣,២៣៣នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,២២៣នាក់ (ស្លាប់ ៣៤នាក់)

* កម្ពុជា ឆ្លងចំនួន ៣៦,២៤០នាក់ (ស្លាប់ ២៨៩នាក់)

* វៀតណាម ឆ្លងចំនួន ៩,៥៦៥នាក់ (ស្លាប់ ៥៥នាក់)

*ទ្បាវ ឆ្លងចំនួន ១,៩៧១នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៤៦នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News