បណ្តាញសង្គម

លេចចេញជំងឺកម្រ Monkeypox នៅប្រទេស វែលស៍

មន្ត្រីសុខាភិបាលបាននិយាយថា ករណីចំនួនពីរនៃជំងឺអុតស្វាយ (Monkeypox) ត្រូវបានគេរាយការណ៍ នៅភាគខាងជើងប្រទេសវែលស៍។សេវាសុខភាពសាធារណៈវែលស៍ (PHW) បាននិយាយថា ប្រជាជនបានឆ្លងរោគនេះនៅបរទេស ហើយមានអ្នកជំងឺពីរនាក់មកពីគ្រួសារតែមួយ។

ទាំង PHW និងសេវាសុខភាពសាធារណៈអង់គ្លេស (PHE) កំពុងឃ្លាំមើលករណីទាំងនេះ។

អ្នកពិគ្រោះយោបល់របស់ PHW លោក Richard Firth បាននិយាយថា “ករណីនៃជំងឺ Monkeypox នេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែមិនមានហានិភ័យខ្លាំងក្លាដល់ប្រជាជនទូទៅទេ”។សកម្មភាពត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយលទ្ធភាព នៃការឆ្លងបន្ថែមទៀត។

រោគអុតស្វាយប្រភេទនេះ គឺជាជំងឺដ៏កម្រមួយដែលបង្កឡើងដោយវីរុស Monkeypox ហើយត្រូវបានគេរាយការណ៍ភាគច្រើន នៅក្នុងបណ្តាប្រទេសអាហ្វ្រិកកណ្តាលនិងខាងលិច។Monkeypox ត្រូវបានគេចាត់ទុកថាជាស្ថានភាពស្រាលក្នុងករណីភាគច្រើន ដែលនឹងមិនមានផលប៉ះពាល់រយៈពេលវែងចំពោះសុខភាពទេ ហើយត្រូវចំណាយពេលពីរបីសប្តាហ៍ដើម្បី ជាសះស្បើយ ដោយមិនចាំបាច់ព្យាបាល។

វាអាចបង្កឲ្យមានកន្ទួលរមាស់ បន្ថែមពីលើរោគសញ្ញាដំបូងដែលរួមមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ គ្រុនញាក់ អស់កម្លាំងនិងឈឺខ្នង៕

ដកស្រង់ពី៖ កម្ពុជាថ្មី