បណ្តាញសង្គម

សហភាពអឺរ៉ុប ផ្តល់ជំនួន ៤១០លានដុល្លារ ពង្រឹងប្រព័ន្ធ វិមជ្ឈការ និងសហវិមជ្ឈការ នៅកម្ពុជា

ភ្នំពេញ៖ លោក Francois Jean Cautain ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប (EU) បានប្រកាសផ្តល់ជំនួយ ៤១០លានដុល្លារ ដើម្បីជួយពង្រឹង ប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការ ដែលហៅ ដោយសារមញ្ញថាជាការអនុវត្តន៍គោល នយោបាយផ្ទេរ អំណាចពីថ្នាក់លើ ទៅកាន់ថ្នាក់មូលដ្ឋាន។

ថវិកានេះ ផ្តោតសំខាន់ លើគោលដៅចំនួនពីរ ទី១. បណ្តុះបណ្តាល ធនធានមនុស្ស និងទី២ . អភិបាលកិច្ចល្អ ។ ការប្រកាសផ្តល់ជំនួយ ដើម្បីពង្រឹងវិស័យ សហវិមជ្ឈការ និងសហវិមជ្ឈការនេះ បានធ្វើឡើងក្នុងឱកាស ដែលលោក Francois Jean Cautain ចូលជួប ពិភាក្សាការងារ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះ៕

ដកស្រង់ពី៖ដើមអម្ពិល