បណ្តាញសង្គម

បិទ​ខ្ទប់​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទ៍​បន្ទាន់ !

ខេត្តស្វាយរៀង ៖ អធិការដ្ឋាននគបាលស្រុកកំពង់រោទ៍ ត្រូវបានសម្រេចបិទខ្ទប់បន្ទាប់ពីរកឃើញមានមន្ត្រីនគរបាលចំនួន៦នាក់បានឆ្លងកូវីដ១៩ ។

បើតាមរដ្ឋបាលខេត្តស្វាយរៀងបានចេញលិខិតសេចក្តីជូនដំណឹង និងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩មានដូចខាងក្រោម

៖១- ឈ្មោះ ពេជ្រ ថាវី ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍,

២-ឈ្មោះ លឿ យ៉េង ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍

៣-ឈ្មោះ តូច នឿន ភេទប្រុស អាយុ ៥៥ឆ្នាំរស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍,

៤-ឈ្មោះ ពូក ឡង់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍,

៥-ឈ្មោះ ខឹង សុភារម្យ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍,

៦-ឈ្មោះ អន ជ័យយុត្ថា ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ជាមន្ត្រីនគរបាលស្រុកកំពង់រោទិ៍ ។

អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែនប្រសិនបើមានរោគសញ្ញាដូចជា ៖

គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត