បណ្តាញសង្គម

បន្ទាន់​និង​គួរ​ឱ្យ​បារម្ភ​! ក្រសួងសុខាភិបាល​ថា វីរុស​បំប្លែង​ថ្មី B117 កំពុង​រាតត្បាត​នៅ​កម្ពុជា ខណៈ​រក​ឃើញ​បំប្លែង​ថ្មី​១​ទៀត

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជាកំពុងមានវីរុសបំប្លែងថ្មី B.117 ឬហៅថា Alpha កំពុងរាតត្បាតខ្លាំងនៅកម្ពុជា ហើយល្បឿននៃការឆ្លង គឺលឿនជាងវីរុសចាស់ ពី ៥ ទៅ ៧ ដង ហើយអ្វីដែលគួរឱ្យបារម្ភនោះ គឺវីរុស Alpha នេះបើឆ្លង ហើយនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ក្នុងសភាពធ្ងន់ធ្ងរតែម្តង ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍បញ្ជាក់ថា ហើយនៅកម្ពុជារបស់យើង ដែលយើងធ្វើការរកឃើញ (បំប្លែងថ្មី) នៅក្នុងចំណោមអ្នកដំណើរ ដែលចូលពីប្រទេសថៃ ចូលមកព្រះរាជណាចក្រកម្ពុជារបស់យើង ចូលតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃនេះ គឺយើងឃើញសុទ្ធសឹងជាពពួក Delta ប្រភេទ B1617. 2 ។

ដែលវីរុសបំប្លែងថ្មីមួយនេះ ល្បឿននៃការឆ្លងគឺប្រហែល ១៥ ដងធៀបនឹងកូវីដ-១៩ សេរីចាស់ ។

យ៉ាងណាមិញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរម្លឹកថា អ្វីដែលជាបទពិសោធន៍របស់កម្ពុជា គឺការចម្លងវីរុសនេះមិនមែនកើតចេញពីប្រទេសកម្ពុជានោះទេ គឺជាការនាំចូល ។

កន្លងមកក្នុងខែកុម្ភៈ កម្ពុជាធ្លាប់បានរកឃើញកូវីដបំប្លែងថ្មី ឈ្មោះ Aplha ប្រភេទ B117 ដែលនៅពេលនោះ មានការព្រួយបារម្ភនៃការាតត្បាតលើសកលលោក ។

បន្ទាប់មក B117 ក៏មានការជ្រៀតចូលកម្ពុជា។ ហើយការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២០ កុម្ភៈ កន្លងមក ក៏មានការជាប់ពាក់ព័ន្ធវីរុសបំប្លែងថ្មី B117 ។

«ឥឡូវនេះ ចរាចរណ៍វីរុស B117 នេះ ពពួក Alpha កំពុងចរាចរណ៍យ៉ាងសកម្មនៅកម្ពុជាហើយ ពីព្រោះអ្នកជំងឺលើសពី ១០០ នាក់ហើយសុទ្ធតែមានការពាក់ព័ន្ធនឹងវីរុស Alpha នេះ ។

អញ្ចឹងហើយបានជាយើងសង្កេតឃើញថា ការចម្លងគឺលឿន ហើយពពួក Delta គឺឆ្លងលឿនជាងពពួក Alpha ហ្នឹងទៀត ។

Alpha ឆ្លងលឿនហើយ ប៉ុន្តែ Delta នេះឆ្លងលឿនជាងទៀត បើប្រៀបធៀបគឺលឿនជាង ១៥ដង។ ប៉ុន្តែអ្វីដែលខុសគ្នា ប្រភេទ Delta ជាវីរុសថ្មី ហើយលឺថាមានចេញ Delta Plus ទៀត ។

អញ្ចឹងសួរថា តើភាពធ្ងន់ធ្ងរនៃការវាយលុករបស់វីរុស Delta នេះយ៉ាងណា? ។ លោកជំទាវ បង្ហាញនូវក្តីបារម្ភ ។ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រ រកឃើញថា B.117 គឺល្បឿននៃការឆ្លងមានពី ៥ ទៅ ៧ ដង នឹងអាចាស់ ល្បឿននៃការឆ្លង ។

លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា «ប៉ុន្តែអ្វីដែលគេរកឃើញ គឺភាពធ្ងន់ធ្ងរ ប្រសិនបើឆ្លងនូវជំងឺនេះហើយ (B.117 ឬ Alpha) គឺវាឆាប់ធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរ។

អ៊ីចឹងហើយបានជាយើងសង្កេតឃើញថា ឥឡូវ បច្ចុប្បន្ននេះ អ្នកជំងឺយើងមួយចំនួន ដែលគាត់ឈឺ គឺច្រើនតែចូលមក គឺធ្ងន់តែម្តង ចាស ។ អ៊ីចឹងកន្លែងនេះ សុំឱ្យបងប្អូនយើងមានការប្រុងប្រយ័ត្នមែនទែន» ។

លោកជំទាវវេជ្ជបណ្ឌិតបន្តថា ទន្ទឹមនឹងយើងគិតពីរឿងការពារ ការពារគ្រប់វីរុសទាំងអស់ ទៅមុខទៀតមិនដឹងថា វាបំប្លែងទៅមុខទៀតយ៉ាងណានោះទេ ។ ដូច្នេះទាមទារឱ្យវិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវជាទីបំផុត ។

ក៏ប៉ុន្តែ លោកជំទាវបន្តថា អ្វីដែលយើងកំពុងសង្កេតឃើញ គឺការអនុវត្តវិធានការណ៍នេះតែម្តង ។

បងប្អូនយើងមួយចំនួនធំ គាត់អនុវត្តបានហើយ ៣ការពារ ប៉ុន្តែគម្លាតសុវត្ថិភាពបុគ្គល ហាក់នៅខ្វះចន្លោះ ដោយសារយល់ថាមានភាពលំបាក ពេលខ្លះយល់ថា ជាមិត្តភ័ក្ត្រជាបងប្អូន ក្រុមគ្រួសារ អញ្ចឹងគិតថា ការនៅជិតគ្នាវាមិនមែនជាបញ្ហានោះទេ ។

តែមួយរយៈពេលចុងក្រោយ គឺឥឡូវយើងឃើញហើយ ឆ្លងទៅទាំងគ្រួសារតែម្តង ។

លោកជំទាវក៏កត់សម្គាល់ផងដែរ គឺ ៣កុំ ក៏មិនបានអនុវត្តបានត្រឹមត្រូវផងដែរ ។

ដកស្រង់ពី៖ កោះសន្តិភាព