បណ្តាញសង្គម

សម្តេច​តេ​ជោ​ប្រាប់​បណ្តា​គណបក្ស​នយោបាយ​អាស៊ាន-​រុ​ស្សី​ថា ​កូ​វី​ដ​១៩ ​មិន​ស្គាល់​នាយក​រដ្ឋមន្ត្រី​ឬ​ប្រធាន​គណបក្ស​នយោបាយ​នោះ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ថ្នាក់ដឹកនាំគណបក្សនយោបាយក្នុងប្រទេសអាស៊ាន -រុស្ស៊ីថា សម្តេចកំពុងតែជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ នៅក្នុងគេហដ្ឋាន ដូច្នេះជំងឺកូវីដ១៩ មិនស្គាល់នាយករដ្ឋមន្ត្រី ឬប្រធានគណបក្សនយោបាយទេ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយនៃបណ្តាប្រទេសអាស៊ាន-រុស្ស៊ី ក្រោមប្រធានបទតួនាទីនៃកម្លាំងគណបក្សរុស្ស៊ី និងអាស៊ានប្រកបដោយការទទួលខុសត្រូវក្នុងការពង្រឹងស្ថាបន្យកម្ម

សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ក្នុងឱកាស២៥ឆ្នាំ ដៃគូ ដោយនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា«មុននឹងចាប់ផ្តើមដល់របៀបវារៈអនុញ្ញាតឲ្យខ្ញុំនិយាយបន្តិចថ្ងៃនេះ ពេលនេះខ្ញុំកំពុងជាប់ចត្តាឡីស័ក ។

ការចាប់ផ្តើមចត្តាឡីស័ក តាំងពីថ្ងៃទី១៩ មិថុនាមកដល់ថ្ងៃនេះ មានរយៈពេល១០ថ្ងៃមកហើយ ។

ប៉ុន្តែខ្ញុំបានខិតខំធ្វើការដោះស្រាយពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដែលពេលនេះគ្មានអ្នកអមដំណើរខ្ញុំប្រជុំទេ» ។

សម្តេចក៏បានលើកឡើងថា មិនសូម្បីតែគ្មានអ្នកអមដំណើរទេ សូម្បីអ្នកដែលចូលថតរូបពេលកិច្ចប្រជុំ សុទ្ធតែពាក់អាវការពារឆ្លងជំងឺកូវីដ១៩ ។

សម្តេចថា សល់រយៈពេល៤ថ្ងៃទៀតសម្តេចនឹងត្រូវធ្វើតេស្តម្តង ដូច្នេះជំងឺកូវីដ១៩វាមិនស្គាល់ថា នាយករដ្ឋមន្ត្រី ឬប្រធានគណបក្សនយោបាយនោះទេ គឺឆ្លងបើសិនប្រហែស ៕

ដកស្រង់ពី៖ កោះសន្តិភាព