បណ្តាញសង្គម

សម្តេច​តេ​ជោ​កោតសរសើរ​កងយោធពល​ខេមរភូមិន្ទ​ថា​គោរព​វិន័យ និង​ហ៊ាន​ធ្វើ​ពលិកម្ម​ដើម្បី​ជាតិ

ភ្នំពេញ ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្តែង នូវការកោតសរសើរ ចំពោះកងយោធពល ខេមរភូមិន្ទ ថាមានវិន័យល្អ គោរពបទបញ្ញត្តិ បទបញ្ជា និងបានគាំទ្រ នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយឥតងាករេ ផងដែរ។

នៅក្នុងពិធីបិទសិក្ខា សាលាបូកសរុបការងារ កែទម្រង់កងយោធពលខេមរ ភូមិន្ទ ៥ឆ្នាំ (២០១០ -២០១៤ ) និងទិសដៅអនុវត្តន៍ ៥ឆ្នាំ (២០១៥ -២០១៩) នៅទីស្តីការក្រសួង សម្តេចអគ្គមហា សេនាបតីតេជោ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយ មាសប្រាំ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខ្ញុំសូមសម្តែងនូវ ការកោតសរសើរ និងមនោសញ្ចេតនា នឹករលឹកស្រឡាញ់ យ៉ាងជ្រាលជ្រៅ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ ស្ថាប័ន កងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែបានគាំទ្រ យ៉ាងប្តូរផ្តាច់ពេញ ទំហឹង និងឥតងាករេ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពយ៉ាង ម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ព្រមទាំងបទបញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអប់រំខ្លួនប្រកប ដោយការតស៊ូអត់ធ្មត់ ព្យាយាមឲ្យក្លាយ ទៅជាកងទ័ពដ៏មានវិន័យ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហ៊ានធ្វើពលិកម្មដល់អាយុជីវិត ក្នុងការបំពេញ បេសកកម្មដ៏ ឧត្តុង្គឧត្តម របស់ខ្លួនដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាល ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំក៏សូមសម្តែង នូវការគោរពចំពោះ បងប្អូនជនរួមជាតិទាំងអស់ ដែលបានលះបង់ កូនចៅ ប្តីសី និងសាច់ញាតិជាទី ស្រឡាញ់របស់ខ្លួន ឲ្យចូលបម្រើ ក្នុងជួរកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារជាតិ មាតុភូមិ សុខសន្តិភាព និងសូមផ្តាំផ្ញើនូវ ការសាកសួរសុខទុក្ខ ប្រកបដោយ មនោសញ្ចេតនា គោរពស្រឡាញ់ និងការដឹងគុណយ៉ាង ជ្រាលជ្រៅ ចំពោះគ្រួសារ យោធិនគ្រប់រូប ព្រមទាំងគ្រួសារ យោធិនពលី មរណៈ ពិការ យោធិនចូល និវត្តន៍ និងយោធិនរំសាយ។

ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះវីរយុទ្ធជន ដ៏អង់អាចក្លាហាន ដែលបាន និងកំពុងការពារ បូរណភាព ទឹកដី មាតុភូមិជាទី ស្នេហានៃយើង ហើយដែលបានបង្ហាញ ឲ្យឃើញច្បាស់ អំពីសមត្ថភាព និងការប្រុងប្រៀប ទាន់ពេលវេលាគ្រប់កាលៈទេសៈ។ សម្តេចតេជោបានកត់ សម្គាល់ថា កងយោធពលខេមរភូមិន្ទ បានប្រយុទ្ធ យ៉ាងអង់អាចក្លាហាន ការពារតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមន្ត និងប្រាសាទតាក្របី កាលពីខែកុម្ភៈ និងខែមេសាឆ្នាំ ២០១១កន្លងទៅ ។

ទន្ទឹងនឹងភារកិច្ច ស្នូល កងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាង សកម្មក្នុងការអនុវត្តគោល នយោបាយកែទម្រង់ការ គ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការ នយោបាយ ចាស់សកម្មភាពថ្មី លើវិស័យដីធ្លី នៃក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីផ្តល់ ជូនប្រជាជន ព្រមទាំងបានផ្គត់ផ្គង់ នូវឯកសណ្ឋាន ស្បៀងអាហារ ធានាការព្យាបាលជំងឺ ការដឹកជញ្ជូន និងការការពារ ដល់ក្រុមយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី។

ដូចគ្នានេះដែរ កងយោធពលខេមរភូមិន្ទ បានចូលរួមបម្រើស កម្មភាពមនុស្ស ធម៌ជាច្រើនទៀត ដូចជាការចាត់ ក្រុមគ្រូពេទ្យចល័តពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ គ្រួសារកងទ័ព នៅមូលដ្ឋាន ការចូលរួមសង្គ្រោះ ក្នុងគ្រាមានគ្រោះ មហន្តរាយផ្សេងៗ ការដឹកជញ្ជូនពលករ ធ្វើមាតុភូមិនិវត្តន៍ ជាដើម ។ កងកម្លាំង របស់យើងក៏បាន និងកំពុងបំពេញ បេសកកម្មអន្តរជាតិ នៅក្រៅប្រទេស នៅក្នុងក្របខ័ណ្ឌ បេសកកម្ម របស់អង្គការ សហប្រជាជាតិ ប្រកបដោយ មោទនភាពជូន មាតុភូមិផងដែរ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ ចុងក្រោយនេះ ក៏មានការវិវត្តន៍ស្មុគស្មាញ ដូចដែល យើងទាំងអស់គ្នា បានដឹងស្រាប់ហើយ ជាពិសេសមហិច្ឆតា របស់ពួកជ្រុលនិយម មួយចំនួន ក្នុងការប៉ុនប៉ងផ្តួលរលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយប្រើឧបាយកល អាក្រក់ និងធ្វើសកម្មភាពប្រឆាំង ដែលប្រាសចាកពី គោលការណ៍លទ្ធិប្រជា ធិបតេយ្យ និងនីតិរដ្ឋ ដើម្បីសម្រេចគោលដៅ នៃការផ្លាស់ប្តូរ របស់ពួកគេ ហើយ នេះជាសភាពការណ៍ ដែលត្រូវបន្តយក ចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំទោះបីត្រូវ ស្ងប់ស្ងាត់ហើយក្តី។

សម្តេចនាយ ឧត្តមសេនីយ៍ ផុតលេខផ្កាយមាសប្រាំ មានប្រសាសន៍ថា ក្នុងស្មារតីទាំងអស់នេះ តម្រូវឲ្យកងយោធពល ខេមរភូមិន្ទចាំបាច់ត្រូវ ធ្វើការកែទម្រង់ ឲ្យទៅជាកម្លាំង ការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមាន សមត្ថភាព គ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ទាន់សភាពការណ៍ និងមានភាពបត់បែន គ្រប់កាលៈទេសៈ ព្រមទាំងរួមចំណែក ក្នុងការអភិវឌ្ឍ និងលើកតម្កើងកិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរ ជាតិ ក្នុងក្របខ័ណ្ឌ មនុស្ស តាមរយៈ ការបន្តចូលរួមបេសកកម្មនៅ ក្នុងកងកម្លាំង រក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ៕

ដកស្រង់ពី៖កម្ពុជាថ្មី